លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Patrick Leahy ព្រឹទ្ធសមាជិកអាមេរិក
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញរបស់លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នារសៀលថ្ងៃទី ៨ ខែកញ្ញា (ម៉ោងក្នុងតំបន់) លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Patrick Leahy អតីតសមាជិកព្រឹទ្ធសភា អតីតប្រធានអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការសច្ចាប័នថវិការបស់ព្រឹទ្ធសភាអាមេរិក។
ជំនួបសន្ទនាតាមទូរស័ព្ទនេះ បានធ្វើឡើងក្នុងឱកាសដែលលោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុង វ៉ាស៊ីនតោនឌីស៊ី។
ដោយអះអាងថា រដ្ឋាភិបាល ក្រសួងការពារប្រទេស និងប្រជាជនវៀតណាមចងចាំជានិច្ចនូវការរួមវិភាគទានរបស់ព្រឹទ្ធសមាជិកអាមេរិកជាច្រើនជំនាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដោយឈរលើមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម លោកនាយឧត្តមសេនីយ៍ Phan Van Giang ចាត់ទុកថា វិស័យសហប្រតិបត្តិការនេះជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យកសាងទំនុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាម និងអាមេរិកទទួលបានការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជំនះពុះពារលើផលវិបាកនៃសង្គ្រាម។ លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងថា ខ្ញុំជឿជាក់ថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យជំនះពុះពារលើផលវិបាកនៃសង្រ្គាម នឹងបន្តជម្រុញឲ្យប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា ជម្រុញឲ្យកិច្ចសហប្រតិបត្តិការជានិមិត្តរូបដែលមានអត្ថន័យនុស្សធម៌នេះក្លាយទៅជាទ្រព្យសម្បត្តិរួមក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ហើយគឺជាមេរៀន និងគំរូក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ |
លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធដើម្បីរៀបចំប្រកបដោយអត្ថន័យនូវកិច្ចសហប្រតិបត្តិការលើវិស័យជំនះផលវិបាកសនៃង្គ្រាម ហើយសម្តែងការជឿជាក់ថា លោក Patrick Leahy នឹងបន្តរួមចំណែកក្នុងការជំរុញទំនាក់ទំនងវៀតណាម-អាមេរិកនិយាយរួម ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារផលវិបាកនៃសង្គ្រាមរវាងប្រទេសទាំងពីរនិយាយដោយឡែក។
លោក Patrick Leahy បានវាយតម្លៃខ្ពស់ និងសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-អាមេរិកក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ជាពិសេសគឺការដែលប្រទេសទាំងពីរជម្នះភាពខ្វែងគំនិតគ្នា និងការឈឺចាប់នៃសង្រ្គាម ដើម្បីអនាគតដ៏ល្អប្រសើរ។ លោក Patrick Leahy បានឲ្យដឹងថា លោក និងសមាជិកសភាអាមេរិកជាច្រើន មានមនោសញ្ចេតនាពិសេសជាមួយវៀតណាម ហើយតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការរក្សា និងជម្រុញសកម្មភាពទាក់ទងនឹងជំនះពុះពារលើផលវិបាកសង្គ្រាម។ លោក Patrick Leahy ក៏សង្ឃឹមថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនឹងបន្តជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញទំនាក់ទំនងវៀតណាម-អាមេរិកកាន់តែរឹងមាំ រួមចំណែកជួយប្រទេសទាំងពីរសម្រេចបាននូវគោលដៅរួមអំពីសន្តិភាព និងវិបុលភាព៕
បកប្រែដោយ Thuy Anh