leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមទៅទស្សនាកងពលតូចចល័តពិសេស

គណៈប្រតិភូបានចូលរួមក្នុងទិវាសកម្មភាពយុវជន "អធិបតេយ្យភាពបៃតងអូលីវ" ក៏ដូចជាបានទស្សនាសមយុទ្ធប្រយុទ្ធ និងសមយុទ្ធយុទ្ធវិធីនៅកងពលតូចចល័តពិសេស។ ពិភាក្សាអំពីសកម្មភាពរបស់អង្គការសម្ព័ន្ធយុវជន ការរក្សាវិន័យក្នុងអង្គភាព លើកកម្ពស់តួនាទីនាយទហានស្រីវ័យក្មេង ព្រមទាំងមានសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈនៅអង្គភាពសន្តិសុខយោធា។

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមជួបពិភាក្សាជាមួយនាយ​​ទា​ហានវ័យក្មេងគុយបានៅអង្គភាពសន្តិសុខយោធា

ក្នុងឱកាសនេះដែរ គណៈប្រតិភូបានទៅទស្សនាទីតាំងប្រវត្តិសាស្ត្រមួយចំនួនក្នុងប្រទេសគុយបា។ បន្ទាប់ពីរយៈពេល ៦ ថ្ងៃ (ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែសីហា) កម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេងវៀតណាម-គុយបាឆ្នាំ ២០២៤ ទទួលបានជោគជ័យល្អប្រសើរ។ សកម្មភាពផ្លាស់ប្តូរអត្ថន័យ និងការចែករំលែកបទពិសោធន៍លើវិស័យដែលភាគីទាំងពីរមានឧត្តមភាពបានរួមចំណែកថែរក្សា និងពូនជ្រំទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែក៕

បកប្រែដោយ Duy Hoan