នៅប្រទេសឥណ្ឌូនេស៊ី និងប្រ៊ុយណេ ក្រុមបេសកកម្មបានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុង Surabaya (ប្រទេសឥណ្ឌូនេស៊ី) ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពជើងទឹកឥណ្ឌូនេស៊ី និងប្រ៊ុយណេ បំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅប្រ៊ុយណេ ទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រ៊ុយណេ និងគណៈប្រតិភូកងទ័ពជើងទឹកប្រ៊ុយណេ និងឥណ្ឌូនេស៊ី ឡើងទស្សនានាវា រៀបចំពិធីជប់លៀងនៅលើនាវា ចូលរួមការប្រកួតកីឡាមិត្តភាព។

leftcenterrightdel
កម្មាភិបាលនៃបណ្ឌិតសភាកងទ័ពជើងទឹក ជូនផ្កាដល់ក្រុមបេសកកម្ម

ដំណើរទស្សនកិច្ច និងផ្លាស់ប្តូររបស់ក្រុមបេសកកម្មបានបន្សល់ទុកមកនូវចំណាប់អារម្មណ៍ល្អ ចូលរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពប្រជាជនវៀតណាម កងទ័ពជើងទឹកប្រជាជនវៀតណាម ជាមួយកងទ័ព និងកងទ័ពជើងទឹកឥណ្ឌូនេស៊ី និងប្រ៊ុយណេ។

ក្នុងអំឡុងពេលធ្វើដំណើរជិត ៣,០០០ ម៉ាយល៍ សិក្ខាកាមដែលសិក្សានៅឆ្នាំចុងក្រោយ (វគ្គទី ៦៥) នៃបណ្ឌិតសភាកងទ័ពជើងទឹកបានបញ្ចប់ ១០០% នៃខ្លឹមសារ និងកម្មវិធីបង្វឹកបង្ហាត់ ហើយធានាសុវត្ថិភាពជាដាច់ខាត។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច បណ្ឌិតសភាកងទ័ពជើងទឹកបានផ្តល់ប័ណ្ណសរសើរដល់ក្រុមចំនួន២ និងបុគ្គលចំនួន ១៨ នាក់សម្រាប់ការបំពេញដោយជោគជ័យនូវភារកិច្ចរបស់ខ្លួន៕

បកប្រែដោយ Thuy Anh