ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃលទ្ធផលការងារសម្របសម្រួលក្នុងការត្រួតពិនិត្យការចេញ-ចូល ការពារព្រំដែន គ្រប់គ្រងច្រកទ្វារព្រំដែន ការប្រគល់ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទតាំងពីដើមត្រីមាសទីពីរនៃឆ្នាំ ២០២៤ រហូតមកដល់បច្ចុប្បន្ន ផ្លាស់ប្តូរយោបល់លើការបន្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ភាគីទាំងពីរបានឯកភាពបន្តរក្សាការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ជាពិសេសអនុវត្តការរៀបចំកិច្ចប្រជុំ កិច្ចពិភាក្សាតាមកាលកំណត់ កិច្ចប្រជុំនៅពេលចាំបាច់ ការផ្លាស់ប្តូរព័ត៌មាន និងទំនាក់ទំនងតាមទូរស័ព្ទ ការល្បាតរួមគ្នា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការពង្រឹងការសម្របសម្រួលប្រយុទ្ធ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ការសម្របសម្រួល ស្រាវជ្រាវ និងជំរុញការកែទម្រង់បែបបទរដ្ឋបាល ផ្តល់យោបល់ និងរាយការណ៍ ដើម្បីបង្កើនប្រសិទ្ធភាពនីតិវិធីក្នុងការចេញចូល ការនាំចេញ និងនាំចូល បង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាពលរដ្ឋ យានជំនិះ និងទំនិញដែលចេញនចូលយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា បន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានខ្លឹមសារ និងប្រសិទ្ធភាព ដោយមានខ្លឹមសារ ទម្រង់ និងវិធានការជាក់លាក់ ស៊ីជម្រៅ ក្លាយជាគំរូនៅព្រំដែន...

បកប្រែដោយ Duy Hoan