កម្មាភិបាលកងទ័ពប្រជាជនឡាវចំនួន ២០ នាក់បានចូលរួមវគ្គបំប៉នការងារយុវជនកងទ័ពឆ្នាំ ២០២៤។ ក្នុងរយៈពេល ៣០ ថ្ងៃ (ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣១ ខែកក្កដា) សិក្ខាកាមត្រូវបានសិក្សាលើប្រធានបទចំនួន ១៦ ដូចជា៖ គោលមាគ៌ា, គោលនយោបាយការបរទេសរបស់បក្ស រដ្ឋ និងទំនាក់ទំនងវៀតណាម-ឡាវ; ដំណោះស្រាយក្នុងការកសាង និងការអប់រំផ្នែកច្បាប់ជូនយុវជននៅអង្គភាពមូលដ្ឋាន។ ណែនាំការរៀបចំសន្និបាតសម្ព័ន្ធយុវជននៅគ្រប់លំដាប់ថ្នាក់ បញ្ហាអំពីគោលការណ៍រៀបចំ និងប្រតិបត្តិការរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ; វិធីសាស្ត្ររៀបចំសកម្មភាពការងារយុវជន និងចលនាយុវជនមុននឹងផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្ម ៤.០...
ក្រៅពីការសិក្សា ស្រាវជ្រាវនិងផ្លាស់ប្តូរ គណៈកម្មាធិការរៀបចំបានរៀបចំឱ្យសិក្ខាកាមធ្វើទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ អនុវត្តប្រកបដោយប្រសិទ្ធភាពនៃការងារយុវជន និងចលនាយុវជននៅអង្គភាពកងទ័ពប្រជាជនវៀតណាម និងទស្សនារម្មណីយដ្ឋាន តំបន់កេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្ររបស់ប្រទេសវៀតណាម៕
បកប្រែដោយ Pham Diep
Type the code from the image