ថ្លែងក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Ngo Dinh Xuyen បានសម្តែងនូវក្តីសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរមានការរីកចម្រើនជាវិជ្ជមានជាច្រើន។ ដោយឈរលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងចែករំលែកព័ត៌មានរវាងកងទ័ពជើងទឹកទាំងពីរ ភាគីទាំងពីរបានបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; រៀបចំការពិគ្រោះយោបល់កងទ័ពជើងទឹកទ្វេភាគី និងជួបប្រាស្រ័យមិត្តភាពនៅលើកោះ Song Tu Tay និង Song Tu Dong  ព្រមទាំងចាត់បញ្ជូននាវាទៅទស្សនាកំពង់ផែរគ្នាទៅវិញទៅមក; គាំទ្រនិងចូលរួមព្រឹត្តិការណ៍ពហុភាគីអន្តរជាតិ ដែលរៀបចំដោយភាគីនីមួយៗ ធ្វើការជាមួយគ្នាក្នុងការជួយ​សង្គ្រោះគ្រោះមហន្ដរាយ...

leftcenterrightdel
កងទ័ពជើងទឹកវៀតណាម និងហ្វីលីពីនចូលរួមការប្រកួតកីឡាមិត្តភាព
leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកម្មវិធី

លោកវរសេនីយ៍ឯក Ngo Dinh Xuyen បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តរក្សាការចែករំលែកព័ត៌មានស្តីពីការព្រមានអំពីគ្រោះមហន្តរាយធម្មជាតិ សន្តិសុខ សុវត្ថិភាពនាវាចរណ៍ ស្វែងរកនិងជួយសង្គ្រោះគ្រោះមហន្ដរាយ និងការបំពុលបរិស្ថាននៅកោះ Song Tu Tay និង Song Tu Dong។ ទន្ទឹមនឹងនោះ បង្កើនការសម្របសម្រួលក្នុងការដោះស្រាយឧបទ្ទវហេតុដែលកើតឡើងនៅសមុទ្រ កិច្ចសហប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះនៅសមុទ្រ ព្រមទាំងដោះស្រាយដោយភាពស្មើគ្នានិងមនុស្សធម៌ជាមួយប្រជានេសាទមកពីប្រទេសនីមួយៗដែលជួបគ្រោះថ្នាក់នៅសមុទ្រ ដែលស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរស្តីពីការទប់ស្កាត់ និងគ្រប់គ្រងឧប្បត្តិហេតុនៅសមុទ្រខាងកើតដែលបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំ​២០២៤​។

លោកវរសេនីយ៍ឯក Enstein Calaoa បានអះអាងថា សកម្មភាពជួបប្រាស្រ័យមិត្ដភាពនេះ បានរួមចំណែកបង្កើនការយោគយល់គ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកហ្វីលីពីន រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពក្នុងដែនសមុទ្រនៃប្រទេសនីមួយៗនិងតំបន់។

leftcenterrightdel
កងទ័ពជើងទឹកវៀតណាម និងហ្វីលីពីន ផ្លាស់ប្តូរនិងចែករំលែកព័ត៌មាននៅកម្មវិធី

ក្នុងកម្មវិធីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនិងចែករំលែកព័ត៌មានស្តីពីការស្វែងរក និងជួយសង្គ្រោះគ្រោះមហន្ដរាយ សន្តិសុខនាវាចរណ៍ និងការព្រមានអំពីគ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់។ ព្រមទាំងភាគីទាំងពីរបានចូលរួមសកម្មភាពប្រកួតកីឡាមិត្តភាព វប្បធម៌ សិល្បៈ និងម្ហូបអាហារ៕

បកប្រែដោយ Pham Diep