លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរស្ថាប័ន ប្រធានគណៈកម្មាធិការដឹកនាំនៃក្រសួងការពារប្រទេសអំពីការចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី និងថ្លែងសុន្ទរកថាប្រគល់ភារកិច្ច។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យលោកវរសេនីយ៍ឯកបម្រុង Truong Anh Tuan ក្តាប់ឲ្យបានហ្មត់ចត់នូវការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ហើយស្រាវជ្រាវ និងផ្តល់យោបល់ឲ្យបានល្អដើម្បីវៀតណាមអាចបន្តចូលរួមសកម្មភាពរក្សាសន្តិភាពនៅតំបន់ថ្មីដោយមានការបើកទូលាយនូ​វទំហំ និងវិស័យ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជូនផ្កាអបអរសាទរលោកវរសេនីយ៍ឯកបម្រុង Truong Anh Tuan

រួមជាមួយបេក្ខជនប៉ាគីស្ថាន លោកវរសេនីយ៍ឯក Truong Anh Tuan ត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជនមកពីប្រទេសចំនួន១៩៣ ហើយនឹងធ្វើការនៅការិយាល័យកិច្ចការយោធា (OMA) នៃនាយកដ្ឋានប្រតិបត្តិការសន្តិភាពនៅទីស្នាក់ការអង្គការសហប្រជាជាតិ។ លោកវរសេនីយ៍ឯកបម្រុង Truong Anh Tuan គឺជានាយទាហានទី៤ នៃកងទ័ពប្រជាជនវៀតណាម ដែលត្រូវបានជ្រើសរើសទៅធ្វើការនៅទីស្នាក់ការអង្គការសហប្រជាជាតិ។ លោកវរសេនីយ៍ឯកបម្រុង Truong Anh Tuan ធ្លាប់បានបំពេញភារកិច្ចនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង សិក្សាថ្នាក់បណ្ឌិតអំពីការកសាងកម្មវិធីនៅសាកលវិទ្យាល័យ Missouri-Columbia (សហរដ្ឋអាមេរិក) ស្រាវជ្រាវយុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខនៅបណ្ឌិតសភាការពារជាតិសហរដ្ឋអាមេរិក។ លោកក៏បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើនអំពីការរក្សាសន្តិភាពសម្រាប់សិក្ខកាមអន្តរជាតិទាំងក្នុង និងក្រៅប្រទេសក្នុងតួនាទីជាគ្រូបង្រៀន៕

បកប្រែដោយ Thuy Anh