អង្គភាពទាំងពីរបានទទួលស្វាគមន៍លោកឧត្តមសេនីយ៍ទោ Pham Truong Son និងគណៈប្រតិភូ ដោយពិធីដ៏ខ្ពង់ខ្ពស់បំផុត។

រាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ Pham Truong Son លោកវរសេនីយ៍ឯកបំរុង Song Xinning មេបញ្ជាការនៃអង្គភាពឧទ្ធម្ភាគចក្រដឹកជញ្ជូនចិន បានឲ្យដឹងថា នាពេលថ្មីៗនេះ អង្គភាពឧទ្ធម្ភាគចក្រដឹកជញ្ជូនចិន និងកងវិស្វកម្ម​លេខ២ របស់វៀតណាម មានសកម្មភាពជាច្រើនដែលជួយគ្នាទៅវិញទៅមកក្នុងការងារជំនាញ។ ជាពិសេស អង្គភាពទាំងពីររៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា និងទស្សនកិច្ចគ្នាទៅវិញទៅមកជាប្រចាំ ដើម្បីពង្រឹងទំនាក់ទំនង។

leftcenterrightdel
អង្គភាពឧទ្ធម្ភាគចក្រដឹកជញ្ជូនចិនទទួល​ស្វាគមន៍លោកឧត្តមសេនីយ៍ទោ Pham Truong Son និងក្រុមការងារ

leftcenterrightdel
គណៈប្រតិភូថតរូបអនុស្សាវរីយ៍ជាមួយតំណាងអង្គភាពឧទ្ធម្ភាគចក្រដឹកជញ្ជូនចិន និងក្រុមវិស្វកម្មលេខ២របស់វៀតណាម

លោកវរសេនីយ៍ឯកបំរុង Song Xinning បាននិយាយថា អង្គភាពទាំងពីរតែងតែចាត់ទុកគ្នាជាគ្រួសារ និងជាបងប្អូនជិតស្និទ្ធ។ កងវិស្វកកម្មវៀតណាម នាយទាហានសេនាធិការ និងអ្នកសង្កេតការណ៍យោធាបានជួយអង្គភាពចិនយ៉ាងច្រើន។

តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ទោ Pham Truong Son បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់អង្គភាពឧទ្ធម្ភាគចក្រដឹកជញ្ជូនចិន ដោយសម្តែងនូវក្តីសប្បាយរីករាយចំពោះទំនាក់ទំនងជិតស្និទ្ធរបស់អង្គភាពទាំងពីរ និងសង្ឃឹមថា អង្គភាពទាំងពីរនឹងបន្តសហការគ្នា បង្កើតលក្ខខណ្ឌអំណោយផលជូនគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវរាល់ភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ។

leftcenterrightdel
ក្រុមការពារនីហ្សេរីយ៉ា ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ទោ Pham Truong Son និងគណៈប្រតិភូ

នៅក្រុមការពារនីហ្សេរីយ៉ា លោកឧត្តមសេនីយ៍ទោ Pham Truong Son និងគណៈប្រតិភូបានស្តាប់របាយការណ៍ស្តីពីក្របខ័ណ្ឌ អង្គភាព ប្រតិបត្តិការ សម្ភារៈ និងការលំបាករបស់អង្គភាព។ លោកឧត្តមសេនីយ៍ទោ Pham Truong Son បានស្នើឱ្យក្រុមការពារជាតិនីហ្សេរីយ៉ា និងក្រុមវិស្វកម្ម​លេខ២ របស់វៀតណាមបន្តកសាងទំនាក់ទំនងល្អ ដើម្បីរួមគ្នាបំពេញភារកិច្ចដែលប្រទេសនីមួយៗ និងអង្គការសហប្រជាជាតិប្រគល់ជូន៕

បកប្រែដោយ Thanh Cong