នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើគម្រោងប្រមូលរូបភាព និងឯកសារគំនូរសម្រាប់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវ។ ភាគីទាំងពីរក៏បានឯកភាពអនុវត្តការងារដែលនៅសេសសល់ឲ្យបានឆាប់ៗ ដើម្បីបញ្ចប់គម្រោងស្រាវជ្រាវ រាយការណ៍អំពីការទទួលនិងប្រកាសលទ្ធផល ការរៀបចំឯកសារឃោសនានិងអប់រំសម្រាប់ប្រជាពលរដ្ឋ យុវជន និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរអំពីប្រពៃណីសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ និងរវាងកងទ័ពនៃប្រទេសទាំងពីរ​​ រួមចំណែកជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរឈានដល់កម្រិតថ្មី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមការងារដែលបង្ហាញពីស្មារតីទទួលខុសត្រូវ ការស្រាវ​ជ្រាវយ៉ាងម៉ត់ចត់ និងវិធីសាស្រ្តធ្វើការប្រកបដោយវិទ្យាសាស្ត្ររបស់ភាគីទាំងពីរ។ លទ្ធផលនៃការស្រាវជ្រាវនេះចូលរួមចំណែកបញ្ជាក់ពីអត្ថន័យ និងតម្លៃប្រវត្តិសាស្ត្រនៃចំណងសាមគ្គីភាព មិត្តភាពនិងជំនួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរវៀតណាម និងចិនក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមបារាំង និងចក្រពត្តិអាមេរិក ពីនោះ ដកបទពិសោធន៍និងលើកឡើងនូវគោលនយោបាយ និងវិធានសាស្រ្តដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Thuy Anh