ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា ដោយផ្អែកលើទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ចិន បន្តជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងដោយភាគីទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិភាក្សាជាមួយលោក Wang Ben

ជាពិសេស កិច្ចសហប្រតិបត្តិការនៅព្រំដែនគោកត្រូវបានពង្រឹង រួមទាំងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការការពារព្រំដែន ការបើកថ្មី និងដំឡើងច្រកព្រំដែន ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម អនុវត្តជាប្រចាំនូវសកម្មភាពផ្លាស់ប្តូរ ចងសម្ព័ន្ធមេត្រីភាព សកម្មភាពយាមល្បាតរួមរវាងកងកម្លាំងការពារព្រំដែន និងរវាងបណ្ដាអង្គភាពឈរជើងនៅសងខាងព្រំដែន រួមចំណែកកសាងព្រំដែនវៀតណាម-ចិនប្រកបដោយសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខា បន្តជំរុញបន្ថែមទៀតនូវសកម្មភាពផ្លាស់ប្តូរមិត្តភាពព្រំដែន ដូចជាការផ្លាស់ប្តូរនាយទាហានវ័យក្មេង និងការផ្លាស់ប្តូរកិច្ចការនយោបាយរវាងកងទ័ពការពារព្រំដែនវៀត​ណាមនិងនាយកដ្ឋានអន្តោប្រវេសន៍ជាតិចិន។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Wang Ben បានសង្កត់ធ្ងន់ថា នារយៈពេលកន្លងមកនេះ ព្រំដែនវៀតណាម-ចិនបានបន្តមានស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ លោកមានបំណងចង់បន្តរួមចំណែកជម្រុញឲ្យកាន់តែអភិវឌ្ឍនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងរវាងកងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងពីរនិយាយដោយឡែក៕

បកប្រែដោយ Thuy Anh