leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam និងគណៈប្រតិភូអញ្ជើញ​ទស្សនកិច្ច​នៅក្រុមហ៊ុននាវាចរណ៍ជប៉ុន JMU

គណៈប្រតិភូបានទៅទស្សនាក្រុមផលិតសម្ភារ Toray ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុប្រទេសរបស់ជប៉ុន ដែលផលិត និងលក់ផលិតផល និងសេវាកម្មចម្រុះដូចជា ក្រណាត់ សម្ភារៈកាបូន ប្លាស្ទិក សារធាតុគីមីសំយោគ សម្ភារៈឧស្សាហកម្ម ផលិតផលបច្ចេកវិទ្យាបម្រើការការស់នៅប្រចាំថ្ងៃ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ជួប​ជាមួយ​លោក Oniki Makoto រដ្ឋលេខាធិការនៃក្រសួងការពារជាតិជប៉ុន 

នៅក្រុមហ៊ុន Kowa Tech គណៈប្រតិភូបានទៅទស្សនារោងចក្រផលិតរថយន្តពិសេស។ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានសម្តែងការចាប់អារម្មណ៍ចំពោះគំនិតផ្តួចផ្តើមអំពីរថយន្តសង្គ្រោះ និងរថយន្តពេទ្យយោធា។ នៅក្រុមហ៊ុននាវាចរណ៍ជប៉ុន JMU (Japan Marine United Corporation) គណៈប្រតិភូបានស្តាប់ការណែនាំអំពីប្រវត្តិ និងសមត្ថភាពនៃការរចនា ការផលិត និងការសាងសង់នាវាទំនើបៗ ហើយបានទៅទស្សនាតំបន់ផលិតកម្ម។ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះដំណើរការសាងសង់នាវា ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះគុណភាពនៃប្រព័ន្ធនាវាដែលស្រាវជ្រាវ និងសាងសង់ដោយ IMU។

leftcenterrightdel
 

leftcenterrightdel
គណៈប្រតិភូបានទៅទស្សនាការបាញ់សម្តែង​សព្វាវុធ

នៅខេត្ត Shizuoka គណៈប្រតិភូបានទៅទស្សនាការបាញ់​សម្តែងសព្វាវុធដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយកងកម្លាំងស្វ័យការពារផ្ទៃដីជប៉ុនក្នុងខែឧសភា។ ក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ទោ Ueda Kazumasa អនុប្រធានអគ្គសេនាធិការនៃកងកម្លាំងស្វ័យការពារផ្ទៃដីជប៉ុន និងលោក Oniki Makoto រដ្ឋលេខាធិការនៃក្រសួងការពារជាតិជប៉ុន លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃសព្វាវុធ និងឧបករណ៍ទំនើបៗ ព្រមទាំងស្មារតី និងទំនួលខុសត្រូវរបស់កងកម្លាំងស្វ័យការពារផ្ទៃដីជប៉ុន ក្នុងការដោះស្រាយស្ថានការណ៍កើតឡើងក្នុងការសម្តែង៕

បកប្រែដោយ Duy Hoan