គម្រោងនេះមានគោលបំណងជម្នះពុះពារផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម ដើម្បីពង្រឹងការការពារប្រជាជនក្នុងសហគមន៍ក្នុងតំបន់អនុវត្តគម្រោង រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន និងបម្រើការកសាងសហគមន៍ជនបទសុខដុមរមនា សុវត្ថិភាព វិបុលភាព ដែលមានសមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្នាក់ដឹកនាំខេត្ត Binh Dinh និងប្រតិភូ ចូលរួមពិធី

ថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំជាតិទទួលបន្ទុកជំនះពុះពារផលវិបាកនៃគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយសង្គ្រាមនៅវៀតណាម បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ប្រជាជនកូរ៉េខាងត្បូង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់កូរ៉េខាងត្បូងប្រចាំនៅវៀតណាម ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលថ្មីៗនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងប្រតិភូ ចុចប៊ូតុងបើកការដ្ឋានសាងសង់គម្រោង

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា យោងតាមការស្ថិតិ រហូតមកដល់ពេលនេះ នៅក្នុងប្រទេសវៀតណាម មានផ្ទៃដីប្រមាណ ៥.៦ លានហិកតា ដែលបំពុលដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌផ្ទុះ ដែលបន្សល់ទុកក្រោយសង្គ្រាម។ ដើម្បីពន្លឿនការជម្នះពុះពារផលវិបាកដោយសារគ្រាប់បែកមីនក្រោយសង្គ្រាម នាយករដ្ឋមន្ត្រីបានអនុម័តលើកម្មវិធីសកម្មភាពជាតិដើម្បីជំនះផលវិបាកដោយសារគ្រាប់បែកមីនក្រោយសង្គ្រាមដំណាក់កាល ២០១០-២០២៥ សំដៅកៀរគរធនធានទាំងអស់ក្នុងប្រទេស និងអន្តរជាតិ សម្រាប់ការជម្នះពុះពារផលវិបាកដោយសារគ្រាប់បែកមីនក្រោយសង្គ្រាម។ ខេត្ត Binh Dinh ខេត្ត Quang Ngai និងខេត្ត Thua Thien Hue គឺជាខេត្តចំនួនបីក្នុងចំណោមខេត្តជាច្រើនដែលផ្តល់អាទិភាពលើការអនុវត្តសកម្មភាពនៃកម្មវិធី៕

បកប្រែដោយ Huyen Trang