នាយកដ្ឋានរក្សាសន្តិភាពវៀតណាម ជាមួយនឹងកម្លាំងចំណាន ស្ទាត់ជំនាញ ដែលបានអះអាងនូវសមត្ថភាពរបស់ខ្លួនក្នុងបរិយាកាសការងារអន្តរជាតិ បានរួមចំណែកជាវិជ្ជមានដល់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ អង្គភាព និងនាយទាហានទាំងឡាយ តែងតែបំពេញភារកិច្ចបានល្អ អះអាងនូវទំនួលខុសត្រូវ លើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេស និងកងទ័ពប្រជាជនវៀតណាម ដោយផ្សព្វផ្សាយរូបភាពរបស់ទឹកដី និងមនុស្សវៀតណាមមានភាពរួសរាយរាក់ទាក់ និងស្រលាញ់សន្តិភាព។

leftcenterrightdel
លោកវរសេនីយ៍ឯក Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម ទទួលប័ណ្ណសរសើរ និងនិមិត្តរូបផ្តល់កិត្តិយសដល់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម ក្នុងកម្មវិធីសិរីរុងរឿងវៀតណាមឆ្នាំ ២០២៤

អង្គភាព និងនាយទាហាននៃកងទ័ពប្រជាជនវៀតណាមបានបំពេញភារកិច្ចយ៉ាងល្អប្រសើរ ដែលប្រគល់ដោយមេបញ្ជាការនៃស្ថានបេសកកម្ម និងអង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិ បានវាយតម្លៃថា នាយទាហានជាច្រើននាក់នៃកងទ័ពប្រជាជនវៀតណាម បន្ទាប់ពីបញ្ចប់អាណត្តិបេសកកម្ម ដែលបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យ ត្រូវបានផ្តល់ប័ណ្ណសរសើរ និងលិខិតសរសើរ។ ចំនួនកម្មាភិបាលវៀតណាមដែលបានបំពេញភារកិច្ចដោយជោគជ័យ គឺមានកម្រិតខ្ពស់។ យោងតាមការវាយតម្លៃរបស់មេបញ្ជាការស្ថានបេសកកម្ម និងទីភ្នាក់ងារអង្គការសហប្រជាជាតិ កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាម បានខិតខំប្រឹងប្រែងជាច្រើនក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន បង្ហាញពីជំនាញវិជ្ជាជីវៈ ភាពច្នៃប្រឌិត និងវិន័យខ្ពស់ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗជាច្រើនចំពោះមេបញ្ជាការស្ថានបេសកកម្ម ក៏ដូចជាមិត្តភក្តិ និងសហសេវិកអន្តរជាតិ។ ក្រៅពីការងារវិជ្ជាជីវៈ តាមរយៈកម្មវិធី និងសកម្មភាពជាក់ស្តែងជាច្រើន កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមក៏បានជួយប្រជាជននៃប្រទេសសាមីផងដែរ ដូចជា៖ ក្រុមវិស្វកម្មនៅស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) តែងតែលើកតម្កើងស្មារតី "ការជួយប្រជាជនគឺជួយដល់ទីបញ្ចប់" ហើយកងពេទ្យកម្រិត ២ នៅស៊ូដង់ខាងត្បូង តែងតែលើកកម្ពស់ស្មារតី "គ្រូពេទ្យហាក់ដូចជាម្តាយដ៏សម្បុរស"។

យោងតាមលោកវរសេនីយ៍ឯក Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម ប្រជាជននៅតំបន់ Abyei តែងតែដឹងគុណចំពោះកងទ័ពប្រជាជនវៀតណាម ដែលបានចាត់តាំងក្រុមវិស្វកម្មទៅស្ថានបេសកកម្ម UNISFA ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពនៅក្នុងតំបន់ពោរពេញទៅដោយការលំបាក និងរងផលប៉ះពាល់ដោយជម្លោះ។ អាជ្ញាធរ និងប្រជាជនក្នុងតំបន់ចង់ឱ្យក្រុមទ័ពជាងវៀតណាមស្នាក់នៅបានយូរដើម្បីជួយឱ្យពួកគេកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅ។ ក្រុមទ័ពជាងវៀតណាមត្រូវបានទទួលស្គាល់ដោយមេបញ្ជាការនៃស្ថានបេសកកម្ម UNISFA អាជ្ញាធរមូលដ្ឋាន និងប្រជាជននៃតំបន់ Abyei ថាជា "អង្គភាពដំបូងរបស់អង្គការសហប្រជាជាតិដែលយកចិត្តទុកដាក់ មានការទទួលខុសត្រូវ និងភាពជិតស្និទ្ធជាមួយប្រជាជនក្នុងតំបន់ Abyei"។

លោកឧត្តមសេនីយ៍ត្រី Benjamin Olufemi Sawyerr ប្រធានស្តីទីស្ថានបេសកកម្ម និងជាមេបញ្ជាការនៃស្ថានបេសកកម្ម UNISFA ក្នុងក្រាំងមាសនៃក្រុមទ័ពជាងវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការជួយរបស់ក្រុមទ័ពជាងវៀតណាមសម្រាប់សហគមន៍ប្រជាជននៅក្នុងមូលដ្ឋាន។ លោកមានជំនឿយ៉ាងមុតមាំថា ក្រុមទ័ពជាងវៀតណាមនឹងបន្តប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងស្ថានបេសកកម្ម។ លោកបានស្នើឱ្យអង្គភាពវៀតណាមបន្តរក្សានូវសកម្មភាពល្អនាពេលបច្ចុប្បន្នរបស់ខ្លួន ដើម្បីឲ្យទង់ជាតិវៀតណាម និងទង់ជាតិរបស់អង្គការសហប្រជាជាតិបក់រវិចៗជានិច្ច។

ដោយបំពេញកាតព្វកិច្ចអន្តរជាតិ និងបំពេញភារកិច្ចដោយជោគជ័យ យុទ្ធជនមួកខៀវបានរួមចំណែកលើកតំកើងប្រទេសវៀតណាម ដោយរំលេចពណ៌ទង់ជាតិមាតុភូមិក្នុងតំបន់ដ៏លំបាក និងក្រីក្រ  ជម្លោះ ដែលជាកន្លែងត្រូវការការពួតដៃនៃប្រទេសនានា ដើម្បីរក្សាសន្តិភាព និងនាំមកនូវជីវភាពរស់នៅកាន់តែប្រសើរជូនប្រជាជន៕

បកប្រែដោយ Huyen Trang