អមដំណើរគណៈប្រតិភូមានតំណាងថ្នាក់ដឹកនាំខេត្ត Lao Cai ស្ថាប័ន និងអង្គភាពនានាដែលឈរជើងក្នុងខេត្ត និងការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅវៀតណាម។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូបានចុះត្រួតពិនិត្យដោយផ្ទាល់នូវការត្រៀមរៀបចំនៅទីតាំងមួយចំនួនដែលគ្រោងនឹងប្រព្រឹត្តទៅសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន លើកទី៨ ដូចជា៖ ច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai អគារវប្បធម៌មិត្តភាពព្រំដែន វៀតណាម-ចិន ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Lao Cai មជ្ឈមណ្ឌលសន្និបាតខេត្ត Lao Cai និងសាលាបឋមសិក្សា Kim Dong។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិភាក្សាជាមួយគណៈប្រតិភូអំពីការត្រៀមរៀបចំនៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai

នៅក្នុងកិច្ចប្រជុំដើម្បីឯកភាពលើការត្រៀមរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់លើអត្ថន័យ និងសារៈសំខាន់នៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន​វៀតណាម-ចិន លើកទី៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខេត្ត Lao Cai (វៀតណាម) និងខេត្ត Yunnan (ចិន) នាខែមេសាខាងមុខ; លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien វាយតម្លៃខ្ពស់ចំពោះស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាដែលបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយខេត្ត Lao Cai ក្នុងការត្រៀមរៀបចំសម្រាប់ជំនួបប្រាស្រ័យ; ជាមួយគ្នានេះ ស្នើឲ្យស្ថាប័ន និងអង្គភាពនានាបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ពន្លឿនដំណើរការបំពេញខ្លឹមសារនៃកម្មវិធី ការទទួលភ្ញៀវ ការតុបតែង ការប្រារព្ធពិធី ការថែទាំសុខាភិបាល ការធានាសុវត្ថិភាព ការឃោសនា... ដើម្បីឱ្យជំនួបប្រាស្រ័យប្រព្រឹត្តទៅតាមការគ្រោងទុក និងប្រកបដោយជោគជ័យ៕

បកប្រែដោយ Huyen Trang