នាថ្ងៃទី ២១ មិនា គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិឡាវ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក Vongkham Phommakone សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ រួមជាមួយនឹងគណៈប្រតិភូមន្ត្រីមកពីការិយាល័យអនុព័ន្ធយោធាចិនប្រចាំប្រទេសវៀតណាម អញ្ជើញទៅទស្សនា និងត្រួតពិនិត្យទីបង្គោលព្រំដែន A Pa Chai។

leftcenterrightdel
គណៈប្រតិភូ​ទៅ​ទស្សនា​ និង​ត្រួតពិនិត្យ​បង្កោលព្រំដែន​ A Pa Chai

បង្គោលព្រំដែន A Pa Chai ស្ថិតនៅលើកំពូលភ្នំ Khoan La San ក្នុងឃុំ Sin Thau ស្រុក Muong Nhe ខេត្ត Dien Bien នៃប្រទេសវៀតណាម ជាប់នឹងតំបន់ ១១ ស្រុក Yot Ou ខេត្ត Phongsaly នៃប្រទេសឡាវ និងទីរួមស្រុក Qushui ស្រុក Jiangcheng ខេត្ត Yunnan ប្រទេសចិន។ បង្គោលព្រំដែននេះត្រូវបានកសាងឡើងដោយប្រទេសទាំងបី វៀតណាម-ឡាវ-ចិន ក្នុងឆ្នាំ២០០៥ ហើយត្រូវបានគេស្គាល់ផងដែរថាជាបង្គោលព្រំដែនលេខសូន្យ ដែលជាចំណុចចាប់ផ្តើមនៃព្រំដែនវៀតណាម-ចិន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទៅសួរសុខទុក្ខ និងជូនអំណោយដល់ប៉ុស្តិ៍ការពារព្រំដែន A Pa Chai

បន្ទាប់ពីធ្វើពិធីគោរពបង្គោលព្រំដែនអធិបតេយ្យ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien លោកឧត្តមសេនីយ៍ឯក Vongkham Phommakone និងមន្ត្រីនៃការិយាល័យអនុព័ន្ធយោធាចិនប្រចាំវៀតណាម សុទ្ធតែបានសង្កត់ធ្ងន់លើសារៈសំខាន់នយោបាយ និងការទូតដ៏សំខាន់របស់បង្គោលព្រំដែន A Pa Chai។ ទន្ទឹមនឹងនោះ ភាគីទាំងបីសង្ឃឹមថា ផ្លូវថ្នល់ និងកន្លែងដាក់បង្គោលព្រំដែន នឹងត្រូវបានកែលម្អ និងពង្រីក ដើម្បីបន្តកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ និងបម្រើដល់តម្រូវការទេសចរណ៍របស់ប្រជាជន។

ក្នុងឱកាសនេះ គណៈប្រតិភូបានទៅសួរសុខទុក្ខ និងជូនអំណោយដល់ប៉ុស្តិ៍ការពារព្រំដែន A Pa Chai និងកងទ័ពការពារព្រំដែនខេត្ត Dien Bien៕

បកប្រែដោយ Duy Hoan