នៅក្នុងកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Vongkham Phommakone បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-ឡាវ សម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ លើវិស័យជាច្រើន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Vongkham Phommakone ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឡាវ លើកទី៤

ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ឆ្នាំទៅ វៀតណាម ឡាវ និងកម្ពុជាបានរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនប្រទេសទាំងបី ជាលើកដំបូងប្រកបដោយជោគជ័យ ព្រមទាំងសង្ឃឹមថា នាពេលខាងមុខ នឹងបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងបីជាមួយនឹងខ្លឹមសារ និងទម្រង់សមស្រប។

អំពីស្ថានភាពពិភពលោក និងតំបន់ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់របស់អាស៊ានក្នុងការរៀបចំ និងរក្សានិម្មាបនកម្មសន្តិសុខក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងបណ្តាប្រទេសសមាជិក ក៏ដូចជារវាងអាស៊ាន និងដៃគូនានា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជឿជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២៤ ឡាវនឹងប្រតិបត្តិយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដោយបង្កើតការឯកភាពគ្នាក្នុងប្លុកលើបញ្ហាដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា និងបន្តជំរុញការអភិវឌ្ឍរបស់អាស៊ាន។

leftcenterrightdel
ភាគីទាំងពីរថតរូបទុកជាអនុស្សាវរីយ៍

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Vongkham Phommakone បានឯកភាពថា ភាគីទាំងពីរត្រូវបន្តខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃឯកសារដែលបានចុះហត្ថលេខា ដោយផ្តោតលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន; ការបណ្តុះបណ្តាលនិងហ្វឹកហ្វឺន; ភស្តុភារ បច្ចេកទេស; កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការពារជាតិ; ពង្រឹងការពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការពហុភាគី។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឡាវលើកទី៤៕

បកប្រែដោយ Huyen Trang