កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិ និងមន្ត្រីមកពីប្រទេសសមាជិកចំនួន ២១ រួមជាមួយប្រតិភូពីអង្គការដែនសមុទ្រ សមាគមដឹកជញ្ជូនតាមសមុទ្រ  វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ និងតំបន់ចំនួន ១០។

leftcenterrightdel
កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់មជ្ឈមណ្ឌល ReCAAP លើកទី ១៨ ត្រូវបានរៀបចំឡើងនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា (រូបថត៖ vnanet.vn)

កិច្ចប្រជុំបានវាយតម្លៃចំពោះលទ្ធផលនៃការអនុវត្តរបស់ ReCAAP ISC ក្នុងឆ្នាំសារពើពន្ធ ២០២៣ កំណត់ផែនការប្រតិបត្តិការសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ និងឆ្នាំបន្ទាប់។  កិច្ចប្រជុំបានអនុម័ត្តលើលទ្ធផលជ្រើសតាំងប្រធាន និងអនុប្រធានក្រុមប្រឹក្សាប្រតិបត្តិសម្រាប់អាណត្តិថ្មី និងអំពាវនាវបេក្ខភាពសម្រាប់តំណែងនាយកប្រតិបត្តិទី ៧ នៃ ReCAAP ISC។ កិច្ចប្រជុំក៏បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ ReCAAP ISC ក្នុងការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរជាតិជាមួយភាគីពាក់ព័ន្ធនានា។

ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងកម្លាំងអនុវត្តច្បាប់នៅលើសមុទ្រមកពីប្រទេសហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឥណ្ឌា ផ្លាស់ប្តូរ និងចែករំលែកព័ត៌មានក៏ដូចជាឯកភាពគ្នាខិតខំប្រឹងប្រែងសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ និងការពារបរិស្ថានសមុទ្រ៕

បកប្រែដោយ Huyen Trang