នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំដោយសមាគមអ្នកកាសែតវៀតណាម ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ស្តីពីភារកិច្ច “ការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី សមុទ្រ កោះ និងដែនអាកាស រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ" លើកកំពស់កម្លាំងមហាសាមគ្គីជាតិ បង្កើនការងារឃោសនាផ្សព្វផ្សាយអំពីការការពារអធិបតេយ្យភាពសមុទ្រ និងកោះ។

leftcenterrightdel
រូបថតឧទាហរណ៍

កម្មវិធីសិល្បៈ “សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាម” ឆ្នាំ២០២៤ មានអត្ថន័យនយោបាយ-សង្គមយ៉ាងជ្រាលជ្រៅ សំដៅលើកកំពស់ការយល់ដឹងអំពីតួនាទី សក្តានុពល និងឧត្តមភាពនៃសមុទ្រ និងកោះរបស់វៀតណាម ចំពោះបុព្វហេតុកសាង និងការពារមាតុភូមិ។ អាស្រ័យហេតុនេះ បង្ហាញសារអំពីមោទនភាពជាតិ សេចក្តីស្រឡាញ់មាតុភូមិ និងសាមគ្គីភាពរបស់ប្រជាជនវៀតណាមទាំងក្នុង និងក្រៅប្រទេស។

នេះក៏ជាឱកាសមួយដើម្បីសម្តែងនូវការដឹងគុណចំពោះវីរជន និងយុទ្ធជនដែលបានលះបង់ និងពលីកម្មក្នុងការការពារអធិបតេយ្យភាពសមុទ្រ និងកោះ ហើយនិងផ្ញើក្តីស្រលាញ់ ការលើកទឹកចិត្តដល់យុទ្ធជននៅលើកោះដាច់ស្រយាល និងប្រជានេសាទដែលកំពុងប្រកបរបបនៅសមុទ្រ៕

បកប្រែដោយ Duy Hoan