នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ CPUSA ក្នុងក្របខ័ណ្ឌនៃគម្រោង "សួស្តីសមមិត្ត" របស់គណបក្សកុម្មុយនិស្តអាមេរិក ដើម្បីពង្រីកទំនាក់ទំនងមិត្តភាព និងតភ្ជាប់រវាង CPUSA និងគណបក្សកុម្មុយនិស្ត និងកម្មករនៅជុំវិញពិភពលោក។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម គណៈប្រតិភូបានស្វែងយល់អំពីស្ថានភាព មាគ៌ាផ្លាស់ប្ដូរថ្មី និងបទពិសោធន៍នៃការកសាងបក្ស កសាងសង្គមនិយម និងលទ្ធិប្រជាធិបតេយ្យសង្គមនិយមនៅវៀតណាម ស្រាវជ្រាវ និងសិក្សាអំពីមនោគមវិជ្ជា សីលធម៌ រចនាបថរបស់ហូជីមិញ ផ្លាស់ប្តូរអំពីវិធានការផ្ដល់ព័ត៌មាន ចែករំលែកបទពិសោធន៍ ជំរុញទំនាក់ទំនងផ្លាស់ប្តូរ និងមិត្តភាពរវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏ពិភាក្សាអំពីស្ថានភាពនៃចលនាកុម្មុយនិស្ត កម្មករ និងចលនាសន្តិភាពនៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោក ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។

leftcenterrightdel
គណៈប្រតិភូគណបក្សកុម្មុយនិស្តសហរដ្ឋអាមេរិក (CPUSA) ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ vnanet.vn)

គណៈប្រតិភូ CPUSA បានសម្តែងការចាប់អារម្មណ៍ និងកោតសរសើរចំពោះសមិទ្ធផលក្នុងការផ្លាស់ប្ដូរថ្មីរបស់វៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេសលើវិស័យអភិវឌ្ឍសេដ្ឋកិច្ច តភ្ជាប់ជាមួយការធានាសន្តិសុខសង្គម និងយុត្តិធម៌សង្គម។ គណៈប្រតិភូក៏បានអះអាងថា នឹងផ្សព្វផ្សាយរូបភាព និងអារម្មណ៍ល្អអំពីទឹកដី មនុស្ស ប្រវត្តិសាស្ត្រ វប្បធម៌ និងសមិទ្ធផលនានារបស់វៀតណាមក្នុងការកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិដល់មិត្តអាមេរិក និងពិភពលោក តាមរយៈនោះ រួមចំណែកពង្រឹងទំនាក់ទំនងល្អ ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ថ្លែងមតិជាមួយគណៈប្រតិភូ CPUSA ថ្នាក់ដឹកនាំស្ថាប័នវៀតណាមទាំងឡាយបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ CPUSA ក្នុងការជម្នះផលវិបាកនៃសង្គ្រាម និងគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿតទុំ /dioxin នៅវៀតណាម ក៏ដូចជាការអភិវឌ្ឍរបស់ទំនាក់ទំនងវៀតណាម-អាមេរិក ហើយស្នើថា ភាគីទាំងពីរបន្តរក្សាទំនាក់ទំនងមិត្តភាព និងប្រពៃណី ចូលរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thanh Cong