លោក Ta Van Thong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី និងលោក Nguyen Hai Bang ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម និងជម្រាបជូនអំពីលទ្ធផលនៃការអនុវត្តបេសកកម្មរបស់ស្ថានទូត និងស្ថានបេសកកម្មនាពេលកន្លងមក។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន និងស្ថាប័នតំណាងវៀតណាមផ្សេងទៀតនៅឥណ្ឌូនេស៊ី។ លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់ថា ដោយមានបទពិសោធន៍ជាច្រើនក្នុងការចូលរួមវេទិកាអន្តរជាតិ និងតំបន់ ព្រមទាំងទំនាក់ទំនងល្អរវាងវៀតណាមនិងឥណ្ឌូនេស៊ី ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី និងស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន និងស្ថាប័នតំណាងផ្សេងទៀតរបស់វៀតណាមនៅឥណ្ឌូនេស៊ី នឹងបន្តសហការយ៉ាងជិតស្និទ្ធ ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូណេស៊ីដោយឥតឈប់ឈរ ហើយរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍអាស៊ាន៕

បកប្រែដោយ Thuy Anh