កម្មវិធីនេះបានទាក់ទាញប្រជាជននៅមូលដ្ឋានជាង ២០០ នាក់ ដែលភាគច្រើនជាជនចាស់ជរា ស្ត្រី និងកុមារ។ គ្រូពេទ្យបានផ្ដល់យោបល់អំពីការបញ្ចៀសជំងឺ និងថែរក្សាសុខភាព អនាម័យបរិស្ថាន និងប្រភពទឹក ដើម្បីជៀសវាងជំងឺ។

leftcenterrightdel
គ្រូពេទ្យវៀតណាមពិនិត្យជំងឺជូនប្រជាជននៅមូលដ្ឋាន

ក្នុងឱកាសនេះ ស្រ្តី ៨៦ នាក់ កុមារ ៦៥ នាក់ និងបុរសចំនួន ៧៤ នាក់ ត្រូវបានពិនិត្យ។ ការពិនិត្យបានជួបប្រទះការលំបាកជាច្រើន ដោយសារភាពខុសគ្នានៃភាសា នៅពេលដែលមនុស្សភាគច្រើននិយាយភាសាអារ៉ាប់។

កម្មវិធីលើកនេះត្រូវបានរៀបចំដោយជោគជ័យ រួមចំណែកបញ្ជាក់ពីកិច្ចសហការប្រកបដោយប្រសិទ្ធភាពរបស់កងកម្លាំងវៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei ជាមួយអង្គភាពដែលឈរជើងក្នុងស្ថានបេសកកម្ម UNISFA។

leftcenterrightdel
ប្រជាជននៅមូលដ្ឋានជាច្រើន មកពិនិត្យ និងព្យាបាលជំងឺ

នេះជាសកម្មភាពដ៏មានអត្ថន័យ ដែលបង្កើតឱកាសសម្រាប់ប្រជាជននៅមូលដ្ឋានទទួលបានសេវាកម្មសុខភាពជាមូលដ្ឋាន ចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសុខភាពក្នុងសហគមន៍ ពីនោះ កសាងសាមគ្គីភាពរវាងប្រជាជនមូលដ្ឋាន និងស្ថានបេសកកម្ម៕

បកប្រែដោយ Thuy Anh