លោកវរសេនីយ៍ឯក Nguyen Viet Hung ប្រធានក្រុមទ័ពជាងលេខ២ មេបញ្ជាការកងកំលាំងវៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្មរក្សាសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) និងលោក Hon. Nyinkwany Aguer Bol រដ្ឋមន្ត្រី បានដឹកនាំក្រុមបេសកកម្ម។

leftcenterrightdel
ក្រុមទ័ពជាងលេខ២ ជាមួយកុមារនៅ Abyei

លទ្ធផលនៃការពិនិត្យបង្ហាញថា នៅ Abyei បច្ចុប្បន្នមានសាលារៀនធំតូចប្រមាណ ១០។ សាលាខ្លះមានសិស្សជិត ២០០ នាក់ ស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រពីកណ្តាលតំបន់ Abyei ហើយផ្លូវធ្វើដំណើរពិបាកខ្លាំងណាស់។ សាលាធំជាងគេមានសិស្សជិត ៣,០០០ នាក់ ដែលប្រមូលផ្តុំពីសាលាចំនួន ៧ ផ្សេង។ សាលារៀនទាំងអស់នៅ Abyei ប្រឈមមុខនឹងបញ្ហាដូចគ្នាគឺសម្ភារៈបរិក្ខារមិនល្អ កង្វះថ្នាក់រៀន បន្ទប់បរិភោគអាហារ បង្គន់អនាម័យ។

បន្ទាប់ពីបញ្ចប់ការពិនិត្យ ក្រុមបេសកកម្មបានជួបជាមួយក្រសួងអប់រំ និងសំណង់ ដើម្បីពិភាក្សាអំពីវិធានការជួសជុលសាលារៀនឡើងវិញ។ លោកអនុសេនីយ៍ឯក Phung The Khanh នាយទាហានសម្របសម្រួលសកម្មភាពយោធានិងស៊ីវិល (CIMIC) នៃក្រុមទ័ពជាងលេខ២ បានចែករំលែកថា ទន្ទឹមនឹងការបំពេញភារកិច្ចជំនាញវិស្វកម្ម ក្រុមទ័ពជាងលេខ២ វៀតណាមតែងតែចាត់ទុកថា ការជួយឧបត្ថម្ភប្រជាជនគឺជាភារកិច្ចទៀងទាត់ និងយូរអង្វែង។ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព តម្រូវឲ្យមានកិច្ចសហការ និងការប្តេជ្ញាចិត្តនៃកងកម្លាំងវៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម UNISFA និងអាជ្ញាធរមូលដ្ឋាន។ នៅពេលខាងមុខ អង្គភាពនឹងផ្តោតលើសកម្មភាពជួយគាំទ្រសម្រាប់វិស័យអប់រំនៅក្នុងតំបន់ Abyei។

ក្នុងក្រខ័ណ្ឌនៃសកម្មភាពពិនិត្យ កងកម្លាំងវៀតណាមដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម UNISFA បានទៅទស្សនាសាលាមត្តេយ្យនៅវិហារ Abyei។ ក្នុងឱកាសនេះ ក្រុមទ័ពជាងលេខ២ បានបញ្ជាំងភាពយន្តជីវចល និងចែកស្ករគ្រាប់ដល់កុមារដែរ៕

បកប្រែដោយ Thuy Anh