ក្នុងការបំពេញបេសកកម្មនេះ ក្រៅពីការចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់អាជ្ញាធរមូលដ្ឋាន កងពេទ្យកម្រិត ២ លេខ ៥ បានផ្តល់អំណោយដល់គ្រួសារក្រីក្រចំនួន ៣០ គ្រួសារ។ ក្មេងៗជាច្រើនបានមានវត្តមានដើម្បីទទួលបានអំណោយតូចៗគួរឱ្យ​ស្រលាញ់​ដែលធ្វើដោយនាយទាហានមួកខៀវវៀតណាម។

លោកវរសេនីយ៍ឯក Nguyen Ha Ngoc នាយកកងពេទ្យបានចែករំលែកថា៖ “យើងខ្ញុំចង់នាំមកនូវសេចក្តីរីករាយដល់កុមារដែលជួបការលំបាក តាមរយៈសកម្មភាពតូចតាច ប៉ុន្តែមានអត្ថន័យ។ កុមារមានសេចក្តីរីករាយយ៉ាងខ្លាំង ព្រោះនេះជាលើកទីមួយដែលពួកគេបានទទួលអំណោយបែបនេះ"។

ប្រតិបត្តិការកងទ័ព និងប្រជាជន (CIMIC) នៃកងពេទ្យកម្រិត ២ លេខ ៥ ទទួលបានការគាំទ្រ និងការវាយតម្លៃជាវិជ្ជមានពីស្ថាប័នពាក់ព័ន្ធនៃបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង និងសមាជិកអន្តរជាតិ។ តាមលោកវរសេនីយ៍ទោ Nguyen Ha Ngoc បានសម្តែងនូវបំណងចង់សហការ និងរួមដំណើរជាមួយអង្គភាពវៀតណាមក្នុងសកម្មភាព​ដ៏មានអត្ថន័យដូចនេះ។ សកម្មភាពស្ម័គ្រចិត្តលើកទី ១ របស់កងពេទ្យកម្រិត ២ លេខ ៥ ដោយមានការចូលរួមពីសមាជិក​​នៅប្រទេសម៉ុងហ្គោលី និងប្រទេសថៃ៕

leftcenterrightdel
កងពេទ្យកម្រិត ២ លេខ ៥ ចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់មេកុលសម្ព័ន្ធក្នុងតំបន់ចូលរួមស្ម័គ្រចិត្ត
leftcenterrightdel
ត្រៀមរៀបចំអំណោយដល់គ្រួសារនៅតំបន់អភិរក្សធម្មជាតិ Rubkona
leftcenterrightdel
សមាជិកនៃកងពេទ្យកម្រិត ២ លេខ ៥ មានភាពរួសរាយរាក់ទាក់ និងស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន
leftcenterrightdel
កុមារជាច្រើនបានមកទទួលអំណោយ
leftcenterrightdel
នេះជាលើកទីមួយដែលកុមារទទួលបានអំណោយបែបនេះ
leftcenterrightdel
នាយទាហាននៃកងពេទ្យសំណេះសំណាលជាមួយកុមារ
leftcenterrightdel
សមាជិកអន្តរជាតិចូលរួមសកម្មភាពស្ម័គ្រចិត្ត

បកប្រែដោយ Pham Diep