បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ កិច្ចពិភាក្សារវាងភាគីទាំងពីរបានធ្វើឡើងនៅទីស្នាក់ការក្រសួងការពារជាតិជប៉ុន។ ភាគីទាំងពីរបានឯកភាពវាយតម្លៃថា ដោយឈរលើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុនកំពុងពង្រីក និងស៊ីជម្រៅកាន់តែខ្លាំងឡើង សម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរត្រូវបានអនុវត្តដោយឈរលើមូលដ្ឋាននៃអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវិស័យការពារជាតិទ្វេភាគី (ខែតុលា ឆ្នាំ២០១១) សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឆ្ពោះទៅរកទស្សវត្សរ៍ក្រោយរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិជប៉ុន (មេសា ២០១៨)។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Yoshida Yoshihide និងលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អញ្ជើញ​ជា​អធិបតីនៃកិច្ចពិភាក្សា

លទ្ធផលលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុន រួមមានការរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ការរក្សាការពិគ្រោះយោបល់ ការសន្ទនា និងយន្តការឧស្សាហកម្មការពារជាតិប្រកបដោយប្រសិទ្ធភាព។ ការបណ្តុះបណ្តាលធនធានមនុស្ស ការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការក្នុងការងារពេទ្យយោធា និងយកឈ្នះលើផលវិបាកនៃសង្គ្រាម។ ការពិគ្រោះយោបល់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីដែលដឹកនាំដោយអាស៊ាន ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)... ជាពិសេសកាលពីខែកញ្ញាកន្លងទៅ ភាគីទាំងពីរបានសម្របសម្រួលដោយជោគជ័យដើម្បីរៀបចំកម្មវិធីវាយតម្លៃសមត្ថភាព (CEPPP) សម្រាប់កងកម្លាំងត្រៀមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅវៀតណាម សម្រេចដោយជោគជ័យនូវតួនាទីជាសហប្រធាននៃក្រុមអ្នកជំនាញ ADMM+ ស្តីពីការរក្សាសន្តិភាពរយៈពេល ២០២១-២០២៣។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ប្រមុខគណៈប្រតិភូប្រទេសទាំងពីរបានឯកភាពលើខ្លឹមសារ និងវិធានការមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុនបន្ថែមទៀត។ ជាពិសេសផ្តោតទៅលើវិស័យមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការរក្សាយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាដែលមានស្រាប់ កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ការដាក់ពង្រាយកម្មវិធីប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការកសាងសមត្ថភាពក្នុងវិស័យវេជ្ជសាស្ត្រក្នុងទឹក និងការបោសសំអាតមីនក្នុងទឹក ការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ វិស័យពេទ្យយោធា ការជំនះផលវិបាកសង្គ្រាម បង្កើនការពិគ្រោះយោបល់ និងការសម្របសម្រួលនៅយន្តការពហុភាគីដែលភាគីទាំងពីរចូលរួម ជាពិសេសយន្តការដែលដឹកនាំដោយអាស៊ាន ដូចជា ADMM+...

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក សង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ក្នុង ឆ្នាំ ១៩៨២៕

បកប្រែដោយ Duy Hoan