នៅក្នុងកិច្ចប្រជុំពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្តូរលទ្ធផលលេចធ្លោមួយចំនួនលើការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ និងសន្តិសុខ រវាងខេត្ត Lai Chau និងខេត្ត Oudomxay និយាយរួម និងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរនិយាយដោយឡែក នាពេលថ្មីៗនេះ។

leftcenterrightdel
ទីដ្ឋភាពនៃកិច្ចប្រជុំ​ពីភាក្សា

អាស្រ័យលើនេះ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធ ផ្លាស់ប្តូរព័ត៌មាន និងបើកកិច្ចប្រជុំតាមកាលកំណត់ ដើម្បីផ្តល់យោបល់យ៉ាងសកម្មជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ក្នុងការកសាងមូលដ្ឋាននយោបាយ កសាងកងកម្លាំងប្រដាប់អាវុធ កសាងតំបន់ការពារទប់ទល់និង ពង្រឹងការការពារជាតិសន្តិសុខ ...។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Lai Chau និងបញ្ជាការដ្ឋានយោធាខេត្ត Oudomxay ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសម្រាប់ឆ្នាំ២០២៤

ដើម្បីបន្តលើកកម្ពស់លទ្ធផលដែលសម្រេចបាន ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការបង្កើនការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ក្នុងការកសាងកងកម្លាំងប្រដាប់អាវុធខេត្តដ៏រឹងមាំគ្រប់ជ្រុងជ្រោយ។ បង្កើនការឃោសនាអប់រំដល់នាយទាហាន យុទ្ធជន និងប្រជាជននៃបណ្តាជនជាតិក្នុងខេត្ត Lai Chau និងខេត្ត Oudomxay អំពីប្រពៃណីសាមគ្គីភាពមិត្តភាពពិសេស រវាងវៀតណាម និងឡាវ។ ក្នុងកិច្ចប្រជុំពិភាក្សានោះបញ្ជាការដ្ឋានយោធាខេត្ត Lai Chau និងបញ្ជាការដ្ឋានយោធាខេត្ត Oudomxay ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសម្រាប់ឆ្នាំ២០២៤៕

បកប្រែដោយ Duy Hoan