យាមល្បាតទ្វេភាគីនៅតំបន់ព្រំដែនវៀតណាម-ចិន
កប.អនឡាញ - នារសៀលថ្ងៃទី ២៩ កញ្ញា ប៉ុស្តិ៍ការពារព្រំដែន A Pa Chai កងទ័ពការពារព្រំដែនខេត្ត Dien Bien (វៀតណាម) បានរៀបចំការយាមល្បាតទ្វេភាគីជាមួយប៉ុស្តិ៍នគរបាលការពារព្រំដែន xushui កងអនុសេនាធំគ្រប់គ្រងព្រំដែន jiangcheng ខេត្ត Yunnan (ចិន)។
យោងតាមផែនការដែលបានអនុម័ត អង្គភាពទាំងពីរបានធ្វើការយាមល្បាតចាប់ពីបង្គោលព្រំដែនលេខ២ ដល់បង្គោលព្រំដែនទី៣ នៅតាមខ្សែបន្ទាត់ព្រំដែនវៀតណាម-ចិន ដែលមានប្រវែងព្រំដែនជាង ៣ គីឡូម៉ែត្រ។
    |
 |
ក្រុមយាមល្បាតទាំងសងខាងជួបប្រជុំគ្នានៅតំបន់ព្រំដែនវៀតណាម-ចិន |
ក្នុងពេលធ្វើការយាមល្បាត ភាគីទាំងពីរបានរួមគ្នាពិនិត្យប្រព័ន្ធបង្គោលព្រំដែន វាយតម្លៃស្ថានភាពបង្គោលព្រំដែន និងចំណុចនានានៅតាមព្រំដែន ដែលអាចខូចខាតដោយសារការប៉ះពាល់ពីមនុស្ស និងធម្មជាតិ។
ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការសម្របសម្រួលក្នុងការគ្រប់គ្រង និងការពារព្រំដែន ប្រយុទ្ធប្រឆាំង និងបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមព្រំដែន។ នៅចុងបញ្ចប់នៃការយាមល្បាត ភាគីទាំងពីរបានរួមគ្នារៀបចំកិច្ចប្រជុំដកបទពិសោធន៍ និងឯកភាពលើគោលនយោបាយ និងដំណោះស្រាយសម្រាប់ការយាមល្បាតលើកក្រោយ។
បកប្រែដោយ Duy Hoan