គណៈប្រតិភូនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវទៅបំពេញទស្សនកិច្ចនៅយោធភូមិភាគទី៣
កប.អនឡាញ - បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ២៨ ខែកញ្ញា គណៈប្រតិភូនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Thongloi Silivong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ បានទៅបំពេញទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ជាមួយគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគទី ៣ កងទ័ពប្រជាជនវៀតណាម។
អញ្ជើញចូលរួមគណៈប្រតិភូមានលោកឧត្តមសេនីយ៍ទោ Nguyen Van Gau អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគទី ៣ តែងតែផ្តោតលើការដឹកនាំកសាងខឿនការពារជាតិដោយមានការគាំទ្រពីប្រជាជនទាំងមូល រួមជាមួយសន្តិសុខប្រជាជនដ៏រឹងមាំ។ ក្នុងនោះ ប្រកាន់យកការកសាងនយោបាយរឹងមាំជាកត្តាសម្រេចកំណត់ ព្រមទាំងជំរុញវិស័យយោធា សេដ្ឋកិច្ច វប្បធម៌ និងសង្គម។ យោធភូមិភាគបានអនុវត្តដំណោះស្រាយជាច្រើន ដើម្បីបង្កើនគុណភាពនៃការហ្វឹកហ្វឺន និងការគ្រប់គ្រងរបស់ក្រុមកម្មាភិបាល; ធានាសុវត្ថិភាពទាំងមនុស្ស និងឧបករណ៍បច្ចេកទេសក្នុងការហ្វឹកហាត់ និងលំហាត់សមយុទ្ធ។
    |
 |
លោកឧត្តមសេនីយ៍ឯក Thongloi Silivong ប្រគល់វត្ថុអនុស្សាវរីយ៍ជូនយោធភូមិភាគទី៣ |
លោកឧត្តមសេនីយ៍ឯក Thongloi Silivong បានសម្តែងការចាប់អារម្មណ៍ចំពោះដំណើរការ ៧៨ ឆ្នាំនៃការកសាង ការប្រយុទ្ធ និងការចម្រើននៃកងកំលាំងប្រដាប់អាវុធនៃយោធភូមិភាគទី៣។ ជាពិសេសគឺមេរៀនបទពិសោធន៍ក្នុងការកសាងតំបន់ការពារទប់ទល់របស់បណ្ដាខេត្ត និងក្រុងក្នុងតំបន់ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លោកឧត្តមសេនីយ៍ឯក Thongloi Silivong បានជូនពរដល់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៣ សម្រេចបានជោគជ័យគ្រប់ភារកិច្ច។ លោកឧត្តមសេនីយ៍ឯក Thongloi Silivong ក៏បានជូនពរឱ្យចំណងមិត្តភាព និងទំនាក់ទំនងដ៏ជិតស្និទ្ធ ស្មោះត្រង់រវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរកាន់តែរីកចម្រើនផងដែ។
នាថ្ងៃដដែល លោកឧត្តមសេនីយ៍ទោ Nguyen Van Gau បានជូនដំណើរគណៈប្រតិភូនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវទៅអាកាសយានដ្ឋាន Noi Bai (ហាណូយ) ដោយបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមដោយជោគជ័យ៕
បកប្រែដោយ Pham Diep