នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស ជាមិត្តភ័ក្តិ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងមាន​ការ​​ទទួលខុសត្រូវ​នៃសហគមន៍អន្តរជាតិ។ វៀតណាមតែងតែវាយតម្លៃខ្ពស់ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាហ្វ្រិកនិយាយរួម និងណាមីប៊ីនិយាយដោយឡែក លើទាំងក្រប​ខ័ណ្ឌ​ទ្វេភាគី និងពហុភាគី រួមទាំងក្នុងកិច្ច​​សហប្រតិបត្តិការលើវិស័យការពារជាតិផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបជាមួយលោក Katoma Leevi Shiimi

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា ទោះបីជាក្រសួងការពារជាតិនៃប្រទេសទាំងពីរមិនទាន់បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាផ្លូវការក៏ដោយ ក៏ក្រសួងការពារប្រទេសវៀតណាមតែងតែត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេស Namibia លើវិស័យសក្តានុពលដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ពេទ្យយោធា ស្របតាមទំនាក់ទំនងទូទៅនៃប្រទេសទាំងពីរ បំពេញតម្រូវការ សមត្ថភាព ផលប្រយោជន៍របស់ភាគីនីមួយៗ និងលក្ខខណ្ឌជាក់ស្តែង។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

រីឯខ្លួនវិញ លោក Katoma Leevi Shiimi បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូ។ ទន្ទឹមនឹងនោះ លោកបានអះអាងថា ទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងណាមីប៊ី បានបន្តអភិវឌ្ឍយ៉ាងល្អក្នុងរយៈពេលថ្មីៗនេះ ហើយសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍លើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។ លោកបានមានប្រសាសន៍ថា ប្រទេសណាមីប៊ីចង់រៀនពីបទពិសោធន៍របស់វៀតណាមអំពីគោលនយោបាយធានារបបសម្រាប់អ្នកមានគុណបំណាច និងយោធិនដែលបានបម្រើក្នុងសម័យសង្គ្រាម។

បកប្រែដោយ Duy Hoan