កងពេទ្យកម្រិត២ លេខ៥ បំផុតចលនាប្រឡងប្រណាំង
កប.អនឡាញ - នាថ្ងៃទី ២៤ មិថុនា នៅកំពង់ផែ Nha Rong (សារមន្ទីរហូជីមិញ-សាខាទីក្រុងហូជីមិញ) មន្ទីរពេទ្យយោធាលរខ ១៧៥ បានប្រារព្ធពិធីអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងបំផុសចលនាប្រឡងប្រណាំង របស់កងពេទ្យកម្រិត២ លេខ៥ មុនពេលទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កងពេទ្យកម្រិត២ លេខ៥ បានអនុវត្តផែនការបណ្តុះបណ្តាលស្របតាមកម្មវិធីរបស់អង្គការសហប្រជាជាតិ ហើយបានបញ្ចប់ដោយជោគជ័យនូវខ្លឹមសារ និងកម្មវិធីបណ្តុះបណ្តាល មានសមត្ថភាពគ្រប់គ្រាន់ដើម្បីទៅបំពេញបេសកកម្មនៅភាគខាងត្បូងប្រទេសស៊ូដង់។ បច្ចុប្បន្ននេះ កម្មភិបាល និងបុគ្គលិកចំនួន ១០០% នៃកងពេទ្យកម្រិត២ លេខ៥ បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ចេញដំណើរទៅបំពេញបេសកកម្មអន្តរជាតិ។
នៅក្នុងពិធីនេះ កងពេទ្យកម្រិត២ លេខ៥ បានបំផុសចលនាប្រឡងប្រណាំង ក្រោមប្រធានបទ “សាមគ្គីភាព គោរពវិន័យ ធានាសុវត្ថិភាព ជ័យជំនះ” ចូលរួមប្រឡងប្រណាំងដើម្បីបំពេញការងារប្រកបដោយជោគជ័យ ចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយការបរទេសរបស់បក្ស ផ្សព្វផ្សាយរូបភាពដ៏ល្អ និងគុណសម្បត្តិដ៏ថ្លៃថ្នូរបស់កងទ័ពលោកអ៊ំហូដល់មិត្តអន្តរជាតិ។
បកប្រែដោយ Duy Hoan