leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Huu Chien មេបញ្ជាការរង នាយសេនាធិការកងទ័ពព្រំដែនវៀតណាម (រូបថត៖ baobienphong.com.vn)

ក្នុងរយៈពេល ២ ថ្ងៃ ថ្ងៃទី ៥ និងទី ៦ ខែមេសា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Hoang Huu Chien  មេបញ្ជាការរង នាយសេនាធិការនៃកងទ័ពការពារព្រំដែន; គណៈប្រតិភូក្រសួងការពារជាតិឡាវ ដឹកនាំដោយលោកវរសេនីយ៍ឯក Duong Ma La នាយរង នាយកដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិឡាវ; គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ខៀវ សាផាត នាយករង នាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិកម្ពុជា បានចុះត្រួតពិនិត្យកន្លែងរៀបចំកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារព្រំដែនវៀតណាម-ឡាវ-កម្ពុជា ឆ្នាំ ២០២៣។

leftcenterrightdel
គណៈប្រតិភូក្រសួងការពារជាតិវៀតណាម ឡាវ និងកម្ពុជា ចុះត្រួតពិនិត្យនៅតំបន់បង្គោលព្រំដែនវៀតណាម-ឡាវ-កម្ពុជា (រូបថត៖ bienphong.com.vn)
leftcenterrightdel
ប្រតិភូថតរូបអនុស្សាវរីយ៍នៅតំបន់បង្គោលព្រំដែនវៀតណាម-ឡាវ-កម្ពុជា (រូបថត៖ bienphong.com.vn)

គណៈប្រតិភូក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានធ្វើការត្រួតពិនិត្យនៅទីតាំងមួយចំនួន ដែលសកម្មភាពជាច្រើននឹងប្រព្រឹត្តទៅក្នុងកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារព្រំដែនវៀតណាម-ឡាវ-កម្ពុជាក្នុងឆ្នាំ២០២៣ រួមមាន៖ ការពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃសម្រាប់ប្រជាជននៅតំបន់ព្រំដែន; ផ្តល់អាហាររូបករណ៍ក្នុងកម្មវិធី "ជួយឧបត្ថម្ភសិស្សបានទៅសាលារៀន" ផ្តល់គោពូជដល់គ្រួសារជួបការលំបាកនៅតំបន់ព្រំដែន; ពិធីគោរពអធិបតេយ្យភាព លាបថ្នាំលើបង្គោលព្រំដែន; ទស្សនាការយាមល្បាតរួមនៅតំបន់បង្គោលព្រំដែនវៀតណាម-ឡាវ-កម្ពុជា; ដាំដើមឈើមិត្តភាពនៅតំបន់បង្គោលព្រំដែនវៀតណាម-ឡាវ-កម្ពុជា; ទស្សនា និងផ្តល់អំណោយដល់សាលាបឋមសិក្សា ឬអង្គភាពយោធា; ទស្សនាសមយុទ្ធរួមគ្នាសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត ឬការជួយសង្គ្រោះឆ្លងព្រំដែន; កាត់ខ្សែបូសម្ពោធគម្រោងមិត្តភាព; សិក្ខាសាលា ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ កិច្ចប្រជុំពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំង៣ វៀតណាម-ឡាវ-កម្ពុជា និងសកម្មភាពដ៏មានអត្ថន័យមួយចំនួនទៀត។

តាមគម្រោង កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារព្រំដែនវៀតណាម-ឡាវ-កម្ពុជានៅឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅត្រីមាសទី៤ ឆ្នាំ២០២៣៕

បកប្រែដោយ Duy Hoan