នេះគឺជាការទទួលស្គាល់ និងការកោតសរសើរពីអង្គការសហប្រជាជាតិចំពោះសមិទ្ធិផល និងការរួមចំណែកក្នុងមួយឆ្នាំដែលបំពេញបេសកកម្មដោយជោគជ័យ។

leftcenterrightdel
ពិធីបំពាក់គ្រឿងឥស្សរិយយសសម្រាប់បុព្វហេតុរក្សាសន្តិភាពអង្គការសហប្រជាជាតិ ជូនសមាជិក នៃកងពេទ្យកម្រិត ២ លេខ៤ របស់វៀតណាម

ថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ Mohan Subramanian មេបញ្ជាការកម្លាំងយោធានៃស្ថានបេសកកម្ម បានទទួលស្គាល់ និងកោតសរសើរចំពោះការរួមវិភាគទានរបស់កម្មាភិបាល និងបុគ្គលិក នៃកងពេទ្យកម្រិត២ លេខ៤ របស់វៀតណាម ចំពោះបុព្វហេតុរក្សាសន្តិភាពអង្គការសហប្រជាជាតិ មិនត្រឹមតែរួមចំណែកក្នុងការថែទាំសុខភាពដល់កងកម្លាំងមួកខៀវនៅតំបន់ប៉ុណ្ណោះ ថែមទាំងបានជួយគាំទ្រប្រជាជនក្នុងតំបន់ឲ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ លោក​មេបញ្ជាការកម្លាំងយោធានៃស្ថានបេសកកម្ម បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ អាកប្បកិរិយាវិជ្ជាជីវៈ និងជំនាញខ្ពស់របស់កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរបស់វៀតណាម ជាពិសេសគឺវេជ្ជបណ្ឌិត នៃកងពេទ្យកម្រិត២ លេខ៤។

leftcenterrightdel
ទិដ្ឋភាពនៃពិធី

តាងនាមអង្គភាពទាំងមូល លោកវរសេនីយ៍ទោ Vu Minh Duong នាយកកងពេទ្យបានអះអាងថា ក្នុងនាមក្រុមគ្រូពេទ្យយោធាដែល​បំពេញភារកិច្ចថែទាំសុខភាពជូនកងកម្លាំង និងបុគ្គលិករបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្មស៊ូដង់ខាងត្បូង សមាជិកនៃកងពេទ្យតែងតែព្យាយាម និងបំពេញការងារឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់សេវាថែទាំសុខភាពល្អបំផុត បំពេញរាល់កិច្ចការដែលបានកំណត់ដោយស្ថានបេសកកម្ម និងអង្គការសហប្រជាជាតិ។ រហូតមកដល់ពេលនេះ កងពេទ្យបានទទួលប្រមូល និងព្យាបាលអ្នកជំងឺជិត ១៤០០ នាក់ ធ្វើការវះកាត់ និងដឹកជញ្ជូនអ្នករបួសតាមអាកាសចំនួន ១២ ករណី។ កងពេទ្យធ្វើល្អក្នុងការបង្ការ គ្រប់គ្រង និងព្យាបាលជំងឺក្នុងតំបន់ដូចជា ជំងឺគ្រុនចាញ់ កូវីដ-១៩ គ្រុនពោះវៀន... ចូលរួមធ្វើបច្ចុប្បន្នភាព បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ជាមួយកងពេទ្យនានានៃអង្គភាពមិត្តជាប្រចាំ៕

បកប្រែដោយ Duy Hoan