នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាម និងឥណ្ឌាមានទំនាក់ទំនងមិត្តភាពប្រពៃណីល្អ ហើយត្រូវបានពូនជ្រុំដោយឥតឈប់ឈរពីជំនាន់មួយទៅជំនាន់មួយ។ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសបានវាយតម្លៃថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងល្អ និងទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌាត្រូវបានលើកតម្កើងដោយឥតឈប់ឈរ សម្រេចបានលទ្ធផលជាក់ស្តែងប្រកបដោយគុណភាព ហើយក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក Sandeep Arya ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំនៅវៀតណាម 

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា ក្នុងមុខតំណែងថ្មី លោកឯកអគ្គរដ្ឋទូត Sandeep Arya នឹងយកចិត្តទុកដាក់​ និងជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព បំពេញបានតាមសេចក្តីប្រាថ្នារបស់ប្រជាជនទាំងពីរ ប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Sandeep Arya បានថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang ដោយបានចំណាយពេលវេលាដ៏មមាញឹកសម្រាប់ទទួលជួបជុំជាមួយលោក។ ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត បានចែករំលែកការវាយតម្លៃអំពីការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឥណ្ឌា-វៀតណាម នាពេលកន្លងមក។ លោកឯកអគ្គរដ្ឋទូត Sandeep Arya បានអះអាងថា ក្នុងតួនាទី និងការទទួលខុសត្រូវ លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីនិយាយរួម និងកិច្ច​សហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនិយាយដោយឡែក៕

បកប្រែដោយ Minh Trung