គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ចូលរួមពិព័រណ៍ឧបករណ៍ការពារជាតិ និងសន្តិសុខនៅប្រទេសជប៉ុន
កប.អនឡាញ - តបតាមការអញ្ជើញរបស់ប្រទេសជប៉ុន គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី Pham Truong Son អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម បានចូលរួមពិព័រណ៍ឧបករណ៍ការពារជាតិ និងសន្តិសុខជប៉ុន (DSEI JAPAN) ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមីនា នៅខេត្ត Chiba ប្រទេសជប៉ុន។
ពិព័រណ៍ឆ្នាំនេះមានការចូលរួមពីក្រុមហ៊ុនចំនួន ២៩២ មកពីប្រទេសចំនួន ២៤ រួមទាំងសហគ្រាសជប៉ុនចំនួន ៣៣ ។ ពិព័រណ៍នេះបង្ហាញពីផលិតផល និងបច្ចេកវិទ្យាថ្មីនៃសហគ្រាសការពារជាតិជុំវិញពិភពលោកនៅក្នុងកងកម្លាំងជើងទឹក ជើងគោក និងជើងអាកាស ប្រព័ន្ធបញ្ជា និងត្រួតពិនិត្យ សន្តិសុខតាមអុីនធឺណិត និងសន្តិសុខតាមព្រំដែន សម្ភារៈថ្មី។ល។
    |
 |
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមនៅពិព័រណ៍ឧបករណ៍ការពារជាតិ និងសន្តិសុខនៅប្រទេសជប៉ុន |
ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ លោកឧត្ដមសេនីយ៍ត្រី Pham Truong Son បានទទួលជួបលោកឧត្តមសេនីយ៍ត្រី Ohashi Satoru នាយករងនៃទីភ្នាក់ងារឧបករណ៍ បច្ចេកវិទ្យា និងភស្តុភារ ក្រសួងការពារជាតិជប៉ុន។ លោកឧត្តមសេនីយ៍ត្រី Ohashi Satoru បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានបញ្ជូនគណៈប្រតិភូមកចូលរួមពិព័រណ៌នេះ ដែលបង្ហាញពីការគាំទ្ររបស់វៀតណាមចំពោះសកម្មភាពរៀបចំដោយជប៉ុន ហើយចូលរួមចំណែកក្នុងជោគជ័យនៃព្រឹត្តិការណ៍។
រីឯខ្លួនវិញ លោកឧត្ដមសេនីយ៍ត្រី Pham Truong Son បានវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ភាគីជប៉ុន ហើយចាត់ទុកថា ការចូលរួមពិព័រណ៍នេះ គឺសំដៅស្វែងយល់អំពីឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិថ្មី ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ជាមួយភាគីជប៉ុនក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍នេះដើម្បីត្រៀមរៀបចំពិព័រណ៍ការពារជាតិវៀតណាមលើកក្រោយរបស់វៀតណាម៕
បកប្រែដោយ Thuy Anh