លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និង EU និយាយរួម រវាងក្រសួងការពារប្រទេសវៀតណាម និងគណៈកម្មាធិការយោធា EU និយាយដោយឡែក។ លោកបានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយ EU ឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តខ្លឹមសារសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ស្របតាមឯកសារនៃកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា តាមតម្រូវការ និងលក្ខខណ្ឌជាក់ស្តែងរបស់ភាគីនីមួយៗ។ លោកបានស្នើឱ្យភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; រៀបចំកិច្ចសន្ទនាការពារជាតិ-សន្តិសុខវៀតណាម-EU លើកទី៣; បង្កើនកិច្ចសហប្រតិបត្តិការក្នុងការជម្នះផលវិបាកដោយសារសង្គ្រាមនៅវៀតណាម។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោកនាយឧត្តមសេនីយ៍ Robert Brieger

លោកនាយឧត្តមសេនីយ៍ Robert Brieger បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និង EU ស្តីពីការបង្កើតក្របខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU កាលពីឆ្នាំ ២០១៩ គឺជាការបង្ហាញដ៏រស់រវើកនៃសុច្ឆន្ទៈរបស់ EU ដែលមានឆន្ទៈ និងសមត្ថភាពរបស់ភាគីទាំងពីរជំរុញទំនាក់ទំនងសហប្រតិបត្តិការ។ លោកនាយឧត្តមសេនីយ៍ Robert Brieger បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានចាត់បញ្ជូននាយទាហានពីរនាក់ទៅចូលរួមស្ថានបេសកកម្មហ្វឹកហាត់ EU នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ លោកបានអះអាងថា គណៈកម្មការយោធា EU វាយតំលៃខ្ពស់ចំពោះសមត្ថភាពរបស់នាយទាហានវៀតណាមដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកនាយឧត្តមសេនីយ៍ Robert Brieger បានឲ្យដឹងថា នាពេលខាងមុខ គណៈកម្មការយោធា EU ត្រៀមខ្លួនជាស្រេចបន្តបញ្ជូនអ្នកជំនាញទៅជួយនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ទទួលនាយទាហានជាន់ខ្ពស់វៀតណាមចូលរួមវគ្គបណ្តុះបណ្តាលការពារជាតិ សន្តិសុខ និងជួយឧបត្ថម្ភវៀតណាមជំនះផលវិបាកដោយសារសង្គ្រាម៕

បកប្រែដោយ Huyen Trang