លោកវរសេនីយ៍ឯក Pham Manh Thang អបអរសាទរចំពោះឯកអគ្គរដ្ឋទូត អនុព័ន្ធយោធា និងកម្មាភិបាល និងបុគ្គលិក នៃស្ថានទូត ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោកវរសេនីយ៍ឯក Pham Manh Thang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម - ឡាវ និងឡាវ - វៀតណាម បានអភិវឌ្ឍឥតឈប់ឈរ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជនទាំងពីរ ក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិតែងតែជាសសរស្តម្ភសំខាន់ដែលទទួលបានមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរ។ ក្នុង “ឆ្នាំសាមគ្គីភាព និងមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ២០២២” ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៥ កញ្ញា ១៩៦២ / ថ្ងៃទី ៥ កញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ នៃថ្ងៃចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៧ / ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២) រវាងប្រទេសទាំងពីរ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានរៀបចំសកម្មភាពជាច្រើនដ៏មានអត្ថន័យជាក់ស្តែង រួមចំណែកផ្សព្វផ្សាយទំនាក់ទំនងពិសេស ស្មោះត្រង់ រវាងវៀតណាម-ឡាវ ឡាវ - វៀតណាម។

leftcenterrightdel
លោកវរសេនីយ៍ឯក Pham Manh Thang ជូនផ្កា អបអរសាទរកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតឡាវប្រចាំនៅវៀតណាម

រីឯខ្លួនវិញ លោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ឡាវ ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ការដែលគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម អញ្ជើញមកចូលរួមអបអរសាទរខួបលើកទី៤៧ នៃទិវាបុណ្យជាតិឡាវ ជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់កម្មាភិបាល និងបុគ្គលិក នៃស្ថានទូតឡាវប្រចាំនៅវៀតណាមបំពេញល្អភារកិច្ចរបស់ខ្លួន។ លោក Sengphet Houngboungnuang បានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធកាន់តែខ្លាំងឡើងរវាងក្រសួងការពារប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ លោកវាយតំលៃខ្ពស់ចំពោះការដែលក្រសួងការពារប្រទេសនៃប្រទេសទាំងពីរបានរៀបចំសកម្មភាពជាច្រើនក្នុង “ឆ្នាំមិត្តភាពវៀតណាម - ឡាវ និងឡាវ - វៀតណាមឆ្នាំ ២០២២” រួមចំណែកជាក់ស្តែងក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព រវាងវៀតណាម-ឡាវ និងឡាវ-វៀតណាម៕

បកប្រែដោយ Duy Hoan