លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវក្តីជឿជាក់ថា នាពេលខាងមុខ នាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារជាតិឡាវ នឹងបន្តសម្រេចបានសមិទ្ធផលជាច្រើនបន្ថែមទៀត រួមចំណែកក្នុងការអភិវឌ្ឍដោយឥតឈប់ឈរនៃទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេសរវាងក្រសួងការពារជាតិទាំងពីរ និងកងទ័ពប្រជាជនវៀតណាម-ឡាវ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានសំខាន់ៗនៃយន្តការកិច្ចប្រជុំក្រុមអ្នកឯកទេស ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ឡាវ។ ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក្នុងតួនាទីជាស្ថាប័នជំនាញធ្វើសេនាធិការរបស់ក្រសួងការពារជាតិ ស្តីពីកិច្ចការបរទេសការពារជាតិ នាយកដ្ឋានកិច្ចការបរទេសនៃប្រទេសទាំងពីរបានស្នើសុំថ្នាក់ដឹកនាំក្រសួងការពារជាតិ អនុវត្តសកម្មភាពសហប្រតិបត្តិការក្នុងទម្រង់បត់បែន រក្សាសន្ទុះនៃការអភិវឌ្ឍ និងកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកឧត្តមសេនីយ៍ត្រី Bundueang Phansodsay

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងាររបស់គណៈប្រតិភូអ្នកឯកទេសទាំងពីរ ព្រមទាំងស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងបំពេញផែនការសហប្រតិបត្តិការឆ្នាំ ២០២៣ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរពិនិត្យ និងសម្រេចចិត្ត។ លោកក៏បានអះអាងផងដែរថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថាប័នទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

លោកឧត្តមសេនីយ៍ត្រី Bundueang Phansodsay បានសង្កត់ធ្ងន់ថា ទោះបីជាដំណើរទស្សនកិច្ចលើកនេះប្រព្រឹត្តទៅក្នុងរយៈពេលដ៏ខ្លីក៏ដោយ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ស្ថាប័ននានាអនុវត្តកិច្ចសហប្រតិបត្តិការតាមផែនការដែលបានឯកភាព៕

បកប្រែដោយ Thanh Cong