សន្និសីទនេះត្រូវបានរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាម និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម ក្រោមសហអធិបតីភាពនៃលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានក្រុមការងារអន្តរស្ថាប័ន ប្រធានគណៈកម្មការដឹកនាំក្រសួងការពារប្រទេសស្ដីពីការចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ជាសហអធិបតីភាពក្នុងសន្និសីទ

ថ្លែងមតិក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងនូវសារៈសំខាន់នៃរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងសេចក្តីសម្រេចចិត្តចំនួន ៩ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីកម្មវិធីនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកក្នុងការអនុវត្តការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា ដើម្បីឲ្យយោធិននារីចូលរួមប្រកបដោយនិរន្តរភាពក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ វៀតណាមប្តេជ្ញាខិតខំប្រឹងប្រែងដើម្បីជម្រុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិ។

លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានឲ្យដឹងថា អង្គការសហប្រជាជាតិនឹងខិតខំបង្កើតបរិយាកាសការងារដែលអំណោយផល និងស្មើភាពគ្នា ដើម្បីយោធិននារីអាចចូលរួមប្រកបដោយប្រសិទ្ធភាព និងមានបរិយាកាសការងារល្អបំផុតនៅស្ថានបេសកកម្ម។

នៅក្នុងសន្និសីទ ប្រតិភូទាំងឡាយ បានវាយតំលៃខ្ពស់ចំពោះសមត្ថភាព និងប្រសិទ្ធភាពរបស់យោធិននារីវៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោក Jean-Pierre Lacroix បានលើកឡើងថា នៅក្នុងស្ថានបេសកកម្មស៊ូដង់ខាងត្បូង វៀតណាមគឺជាប្រទេសចូលរួមចំណែកដ៏សំខាន់ក្នុងការកសាងទំនុកចិត្តក្នុងសហគមន៍ម្ចាស់ផ្ទះ ដោយការចូលរួមទាំងស្ត្រី និងបុរសក្នុងការយាមល្បាត និងការបំពេញភារកិច្ច។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ជាមួយប្រតិភូចូលរួមសន្និសីទ

យោងតាមលោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានឲ្យដឹងថា យោធិននារីវៀតណាមទទួលបានការវាយតម្លៃខ្ពស់ដោយអង្គការសហប្រជាជាតិ។ ការដែលយោធិននារីវៀតណាមជួយប្រជាជនក្នុងមូលដ្ឋាន ដូចជា ដាំបន្លែ ឧបត្ថម្ភថែទាំកុមារ បង្រៀនកុមារ ផ្តល់ការពិនិត្យ និងព្យាបាលជំងឺ ជាដើម បានផ្សព្វផ្សាយសម្រស់យោធិននារី និងរូបភាពនារីវៀតណាមដល់មិត្តអន្តរជាតិ។

លោក Jean-Pierre Lacroix បានថ្លែងអំណរគុណចំពោះយុទ្ធជនវៀតណាមទាំងអស់ដែលបាននិងកំពុងបម្រើក្នុងស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ ២០១៤ និងជួយប្រជាជនមូលដ្ឋាន។ ការរួមវិភាគទានរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះបេសកកម្មរក្សាសន្តិភាពពិភពលោក។

រីឯខ្លួនវិញ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិបប្រចាំនៅវៀតណាមបានថ្លែងថា វៀតណាមដើរតួនាទីកាន់តែស្វាហាប់ក្នុងការជំរុញដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាពសម្រាប់ជម្លោះ និងវិវាទ រួមទាំងការបង្កើនការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Thuy Anh