leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

សន្និសីទនេះគឺជាឱកាសសម្រាប់អ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យនៃមន្ទីរពេទ្យទាំងពីរ ធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីៗ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការពិនិត្យ សង្គ្រោះបន្ទាន់ ការព្យាបាល និងស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំ ការព្យាបាល និងការការពារសុខភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ នៅក្នុងសន្និសីទនេះ របាយការណ៍ល្អចំនួន៣៤ ក្នុងចំណោមរបាយការណ៍ចំនួន៨៨ ដែលមានតម្លៃជាក់ស្តែងខ្ពស់ ផ្តល់ព័ត៌មានអំពីជំងឺជាច្រើន ចែករំលែកបទពិសោធន៍ក្នុងការធ្វើរោគវិនិច្ឆ័យ ការពិនិត្យ និងព្យាបាល ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ជាដើម ត្រូវបានបង្ហាញដោយអ្នកជំនាញមកពីមន្ទីរពេទ្យទាំងពីរ៕

បកប្រែដោយ Thuy Anh