នៅឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យទាំងពីរទទួលបានលទ្ធផលល្អជាច្រើន។ មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ (កងទ័ពប្រជាជនវៀតណាម) បានបញ្ជូនគណៈប្រតិភូជំនាញទៅជួយមន្ទីរពេទ្យមជ្ឈិមលេខ ១០៣ (កងទ័ពប្រជាជនឡាវ) ក្នុងការលើកកំពស់គុណភាពនៃការពិនិត្យ និងព្យាបាលជំងឺ ទទួលកម្មាភិបាលជាច្រើនពីប្រទេសឡាវមកសឹក្សានៅ​វៀតណាម រៀបចំការពិនិត្យសុខភាព និងព្យាបាលប្រកបដោយជោគជ័យសម្រាប់កម្មាភិបាលជាន់ខ្ពស់ជាច្រើនរបស់បក្ស រដ្ឋ និងកងទ័ពឡាវ។ល។

leftcenterrightdel
គណៈប្រតិភូចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០២៣ ជាមួយមន្ទីរពេទ្យមជ្ឈិមលេខ ១០៣ នៃកងទ័ពប្រជាជនឡាវ

នៅក្នុងពិធីចុះហត្ថលេខានេះ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តសកម្មភាពសហប្រតិបត្តិការយ៉ាងសកម្ម ដោយផ្តោតលើខ្លឹមសារដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ ពិនិត្យ និងព្យាបាលជំងឺជូនកម្មាភិបាល និងប្រជាជនឡាវ នៅមន្ទីរពេទ្យយោធាមជ្ឈិម ១០៨៕

បកប្រែដោយ Thuy Anh