កិច្ចប្រជុំមានវត្តមានរដ្ឋមន្រ្តីក្រសួងការពារជាតិ ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសអាស៊ានទាំង១០ និងអគ្គលេខាធិការរងអាស៊ាន លោក Robert Matheus Michael Tene។ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្រធាន ADMM បានថ្លែងអំណរគុណដល់ប្រទេសសមាជិក ដែលគាំទ្រសម្រាប់ឆ្នាំប្រធានអាស៊ានរបស់កម្ពុជា និងការរៀបចំកិច្ចប្រជុំ ADMM-១៦។ សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងថា ADMM និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅកម្រិតខ្ពស់បំផុតនៅក្នុងតំបន់។ លោករដ្ឋមន្រ្តីកម្ពុជាបានសង្កត់ធ្ងន់លើតួនាទីរបស់យន្តការសហប្រតិបត្តិការពហុភាគី ដោយការគោរពច្បាប់អន្តរជាតិ ការស្វែរកដំណោះស្រាយដោយសន្តិវិធីគឺជាជម្រើសល្អបំផុតដើម្បីដោះស្រាយគ្រោះថ្នាក់ទាំងអស់។

ថ្លែងក្នុងកិច្ចប្រជុំ ADMM-១៦ លោករដ្ឋមន្រ្តី Phan Van Giang បានឲ្យដឹងថា វៀតណាមគាំទ្រកម្ពុជាបំពេញតួនាទីជាប្រធានអាស៊ាន និងគាំទ្រក្រសួងការពារជាតិកម្ពុជាក្នុងការរៀបចំប្រកបដោយជោគជ័យ ADMM កិច្ចប្រជុំ ADMM+ និងសកម្មភាពពាក់ព័ន្ធនានា។ រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមសង្កត់ធ្ងន់ថា ការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំ ADMM បានបង្ហាញពីសាមគ្គីភាព និងឯកភាពក្នុងអាស៊ាន និងការអនុម័តគំនិតផ្តួចផ្តើមថ្មីរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ានក្នុងកិច្ចប្រជុំ ADMM។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានពិភាក្សាអំពីការបង្កើនការចែករំលែកព័ត៌មាន និងការអនុវត្តច្បាប់សមុទ្រអាស៊ីអាគ្នេយ៍ (SEAMLEI)  និង ADMM+ ហើយអនុម័តសេចក្តីថ្លែងការណ៍រួម ADMM-១៦ ស្តីពី "សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយសុខដុមនីយកម្ម"។ សេចក្តីថ្លែងការណ៍រួម ADMM-១៦ បញ្ជាក់ជាថ្មីនូវការគោរពគោលការណ៍ និងគោលដៅជាមូលដ្ឋានដែលចែងក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដើម្បីពង្រឹងតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងការក្សាសណ្តាប់ធ្នាប់តាមតំបន់ ស្របតាមច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍ប្រជាជន ក៏ដូចជាតួនាទីជាមជ្ឈភាពនៃអាស៊ាន ដែលជាកម្លាំងចលករសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងវិធានការកសាងទំនុកចិត្តជាមួយដៃគូ ក្នុងគោលដៅរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ឡាវ និងកម្ពុជាពិភាក្សានៅខាងក្រៅកិច្ចប្រជុំ ADMM-១៦

នាថ្ងៃទី ២២ មិថុនា ដដែល លោករដ្ឋមន្ត្រី Phan Van Giang និងប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំបានចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ក្នុងជំនួប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានវាយតម្លៃខ្ពស់ និងស្វាគមន៍រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន ដែលមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនេះ។ លទ្ធផលដែលសម្រេចបានក្នុងកិច្ចប្រជុំ ជាពិសេសគឺការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសអាស៊ានទាំង១០ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិអាស៊ានក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបញ្ជាក់ពី សាមគ្គីភាព ឯកភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន។

*នៅខាងក្រៅកិច្ចប្រជុំ ADMM-១៦ រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ឡាវ និងកម្ពុជាបានពិភាក្សាអំពីវិធានការពង្រឹងសាមគ្គីភាព  រក្សា និងជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងបីនិយាយរួម និងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែក៕

បកប្រែដោយ Thuy Anh