លោកឧត្តមសេនីយ៍ទោ Lay Chenda បានប្រកាសអំពីប្រធានបទនៃកិច្ចប្រជុំការពារជាតិ-យោធាអាស៊ាន និងអាទិភាពនៅពេលដែលក្រសួងការពារជាតិកម្ពុជាទទួលតួនាទីជាប្រធាន ADMM និង ADMM+ ក្នុងឆ្នាំ២០២២។ ព្រមទាំងជូនដំណឹងអំពីកាលវិភាគនៃការរៀបចំសកម្មភាពក្នុងក្របខណ្ឌនៃ ADMM និង ADMM+ ដែលរៀបចំឡើងដោយក្រសួងការពារជាតិកម្ពុជាក្នុងឆ្នាំ ២០២២ ទន្ទឹមនឹងនោះ ពិគ្រោះយោបល់ជាមួយវៀតណាមលើសេចក្តីព្រាងឯកសារដែលធ្វើឡើងដោយក្រសួងការពារជាតិកម្ពុជា។

leftcenterrightdel
លោកវរសេនីយ៍ឯក Vu Thanh Van ចូលរួមកិច្ចពិគ្រោះយោបល់

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Vu Thanh Van បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមគាំទ្រពេញទំហឹងចំពោះក្រសួងការពារជាតិកម្ពុជា ក្នុងតួនាទីជាប្រធាន ADMM និង ADMM+ ក្នុងឆ្នាំ ២០២២។ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការរបស់ក្រសួងការពារជាតិកម្ពុជាក្នុងការត្រៀមរៀបចំ ហើយបង្ហាញការជឿជាក់ថា ក្រសួងការពារជាតិកម្ពុជានឹងទទួលតួនាទីជាប្រធាន ADMM និង ADMM+ ក្នុងឆ្នាំ២០២២ ប្រកបដោយជោគជ័យ បន្តរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសាមគ្គីភាព និងកម្លាំងរួមក្នុងអាស៊ានដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខក្នុងតំបន់។

leftcenterrightdel
កិច្ចពិគ្រោះយោបល់ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ

ពិភាក្សាលើឯកសារដែលបានព្រាងដោយក្រសួងការពារជាតិកម្ពុជា លោកវរសេនីយ៍ឯក Vu Thanh Van បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជាក្នុងការកសាងឯកសារ ព្រមទាំងលោកមានបំណងចង់ឲ្យសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួម ADMM-១៦ និង ADMM+ លើកទី ៩ ដែលស្នើឡើងដោយក្រសួងការពារជាតិកម្ពុជា គប្បីឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវរាល់បញ្ហាតំបន់ដូចជាបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍រួមពីមុន។ ទន្ទឹមនឹងនោះក៏បានផ្តល់យោបល់ជាក់លាក់ចំពោះគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងការពារជាតិកម្ពុជាក្នុង ADMM និង ADMM+ ក្នុង ឆ្នាំ២០២២។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់

ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ឯក Vu Thanh Van ក៏បានប្រកាសផែនការអនុវត្តគំនិតផ្តួចផ្តើមរបស់ក្រសួងការពារប្រទេសវៀតណាមអំពីការដាក់ទង់អាស៊ាននៅក្បែរទង់ជាតិក្នុងអង្គភាពកងទ័ពរបស់សមាជិកអាស៊ានដែលចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០២២៕

បកប្រែដោយ Pham Diep