នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំក្រុមការងារចម្រុះលើកទី ៤ ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ យោធា និងកិច្ចពិភាក្សាលើកទី ២ ស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរវាងប្រទេសទាំងពីរដែលប្រព្រឹត្តទៅនៅចុងខែកញ្ញាកន្លងមក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ចូលរួមកិច្ចសន្ទនា

ស្តីពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងភាពបត់បែន សមស្របទៅនឹងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយផ្តោតសំខាន់លើវិស័យជាច្រើនរួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ការបណ្តុះបណ្តាល; កិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធាក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត; កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ; ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងយន្តការ និងព្រឹត្តិការណ៍ពហុភាគី។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ទោ Donny Ermawant Taufanto ជាសហអធិបតីនៃកិច្ចសន្ទនា

ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាអំពីតួនាទីរបស់កងទ័ពប្រទេសនីមួយៗក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩  ព្រមទាំងបង្ហាញសៀវភៅសការពារជាតិរបស់ប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពសន្តិសុខនៅលើពិភពលោក តំបន់ និងបញ្ហាអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ស្តីពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ និងការដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

បកប្រែដោយ Thanh Cong