leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងក្នុងជំនួបធ្វើការ

នៅក្នុងជំនួបធ្វើការ លោកវរសេនីយ៍ឯក Vu Thanh Van ប្រធាននាយកដ្ឋានទាក់ទងបរទេស បានរាយការណ៍ជូនលោកអនុរដ្ឋមន្រ្តី Hoang Xuan Chien អំពីការរៀបចំអនុវត្តភារកិច្ចនៃកិច្ចការបរទេសការពារជាតិសំខាន់ៗ និងសកម្មភាពកិច្ចការបរទេសការពារជាតិមួយចំនួន ចាប់ពីពេលនេះដល់ចុងឆ្នាំ២០២១។ ស្ថាប័នមានសមត្ថកិច្ចនានាបានរាយការណ៍អំពីការរៀបចំដាក់ពង្រាយក្រុមវិស្វកកម្មទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលខាងមុខនេះ និងការផ្លាស់ប្តូរគណៈប្រតិភូការពារជាតិជាន់ខ្ពស់។

leftcenterrightdel
 លោកវរសេនីយ៍ឯក Vu Thanh Van រាយការណ៍​ក្នុង​ជំនួបធ្វើការ

ថ្លែងក្នុងជំនួបធ្វើការនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន​​ពាក់ព័ន្ធក្នុងរយៈពេលកន្លងមកក្នុងការអនុវត្តការធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសការពារជាតិ។ ទោះបីនៅក្នុងបរិបទនៃស្ថានភាពស្មុគស្មាញនៃការរីករាលដាល​ជំងឺកូវីដ​១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការការពារជាតិ និងកិច្ចការបរទេសការពារជាតិនាពេលកន្លងមកត្រូវបានអនុវត្តយ៉ាងស៊ីសង្វាក់គ្នា ប្រកបដោយប្រសិទ្ធភាព មានភាពបត់បែន និងប្រកបដោយភាពច្នៃប្រឌិត ដោយសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការទូតរបស់បក្ស និងរដ្ឋ។ លោកអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានស្នើថា នាពេលខាងមុខនេះចាំបាច់ត្រូវតែផ្តោតការយកចិត្តទុកដាក់លើការអនុវត្តការងារសំខាន់ៗ និងការងារផ្តល់អាទិភាព ត្រៀម​លក្ខណៈជាបន្ទាន់ដើម្បីដាក់ពង្រាយក្រុមវិស្វកម្មទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទន្ទឹមនឹងនោះ នាយកដ្ឋានទាក់ទងការបរទេសបានពន្លឿនការកសាង និងបំពេញបន្ថែមឯកសារបទដ្ឋានស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការបរទេសការពារជាតិ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបំពេញឱ្យបានល្អកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការបរទេសការពារជាតិ នាពេលខាងមុខនេះ៕

បកប្រែដោយ Duy Hoan