leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ទទួលបដិសណ្ឋារកិច្ច លោករដ្ឋមន្ត្រី Kishi Nobuo

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោក​រដ្ឋមន្ត្រី Kishi Nobuo ត្រួតពលកងកិត្តិយស នៃកងទ័ពប្រជាជនវៀតណាម

នៅរសៀលថ្ងៃទី ១១ ខែកញ្ញា ពិធីទទួលបដិសណ្ឋរកិច្ចជាផ្លូវការលោក​រដ្ឋមន្រ្តី Kishi Nobuo និងគណៈប្រតិភូក្រសួងការពារជាតិជប៉ុន បានធ្វើឡើងនៅទីស្នាក់ការក្រសួងការពារប្រទេស ក្រោមអធិបតីភាព លោករដ្ឋមន្ត្រី Phan Van Giang។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចរួចមក លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Kishi Nobuo បានជួបពិភាក្សាការងារ។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Phan Van Giang ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន

នៅក្នុងកិច្ចពិភាក្សា រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃអំពីទំនាក់ទំនងការពារជាតិទ្វេភាគីនាពេលកន្លងមក និងផ្លាស់ប្តូរអំពីស្ថានភាពពិភពលោក និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងសារៈសំខាន់នៃសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ក្នុងបរិបទជំងឺរាតត្បាតកំពុងកើតឡើងយ៉ាងស្មុគស្មាញនៅក្នុងតំបន់។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីភាពចាំបាច់នៃការគោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។ ក្នុងឱកាសនេះភាគីទាំងពីរក៏បានផ្លាស់ប្តូរបទពិសោធន៍ស្តីពីការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់កងទ័ពនៃប្រទេសរៀងៗខ្លួន។

leftcenterrightdel
 

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Kishi Nobuo អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាយោធារវាងវៀតណាម និងជប៉ុន

រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងជប៉ុន ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីបានឈានចូលដំណាក់កាលអភិវឌ្ឍថ្មី។ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាថាក្នុងពេលខាងមុខនេះនឹងដឹកនាំស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារជាតិទាំងពីរឲ្យសហការគ្នាយ៉ាងសកម្មដើម្បីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវេជ្ជសាស្ត្រយោធា និងសន្តិសុខតាមអ៊ីនធឺណិតក្នុងពេលឆាប់ៗខាងមុខនេះ ព្រមទាំងពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បន្តរក្សាយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីដូចជាការសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី ការពិគ្រោះយោបល់នាយទាហានសេនាធិការនៃបណ្តាប្រភេទទ័ព លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាល ឧស្សាហកម្មការពារជាតិ ការយកឈ្នះផលវិបាកសង្គ្រាម ការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោករដ្ឋមន្ត្រី Kishi Nobuo

លោករដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពផងដែរថា ដោយឈរលើមូលដ្ឋាន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងដំណាក់កាលអភិវឌ្ឍថ្មី បណ្តាស្ថាប័ននៃក្រសួងការពារជាតិទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការនៅក្នុងយន្តការសហប្រតិបត្តិការពហុភាគី ជាពិសេសតំបន់អាស៊ាន (ARF) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) និងកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិតរវាងស្ថាប័នការពារជាតិជប៉ុន និងអាស៊ាន។ រដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា ក្នុងដំណាក់កាលអភិវឌ្ឍថ្មីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ជប៉ុន ភាគីទាំងពីរនឹងជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការ ជាពិសេសសកម្មភាពផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងកម្មវិធីសហប្រតិបត្តិការពហុភាគីដើម្បីរួមចំណែកយ៉ាងវិជ្ជមានចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។

បន្ទាប់ពីកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Kishi Nobuo បានអញ្ជើញ​​ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាយោធារវាងវៀតណាម និងជប៉ុន៕

បកប្រែដោយ Duy Hoan