leftcenterrightdel
ក្រុមមេរីឌៀនកងទ័ពប្រជាជនវៀតណាមបានគ្រវីទង់ជាតិក្នុងពិធីបិទនៅថ្ងៃទី ២៩ ខែសីហា

* នៅថ្ងៃដដែល ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃវិញ្ញាសាផ្លូវដំណើរសុវត្ថិភាពនៅទីលានហ្វឹកហាត់ Tyumen សហព័ន្ធរុស្ស៊ី។ ក្រុមវិស្វកម្មកងទ័ពប្រជាជនវៀតណាមបានប្រកួតជាមួយបណ្ដាក្រុមខ្លាំងៗនិងមានបទពិសោធន៍មកពីប្រទេសរុស្ស៊ី អ៊ូសបេគីស្ថាន និង​បេឡារុស្ស។ ជាលទ្ធផល ក្រុមវិស្វកម្មកងទ័ពប្រជាជនវៀតណាមបានបញ្ចប់ការប្រកួតដោយលទ្ធផល ៥៥ នាទីនិង ៤០ វិនាទី ឈរនៅលំដាប់ទី ៣ និងដណ្ដើមមេដាយសំរឹទ្ធ។ ក្រុមសហព័ន្ធរុស្ស៊ីដណ្ដើមមេដាយមាស និងក្រុមអ៊ូបេគីស្ថានដណ្ដើមមេដាយប្រាក់៕

បកប្រែដោយ Pham Diep