ភាតរភាពវៀតណាម-ឡាវ នៅលើវាល Alabino
កប.អនឡាញ - នៅព្រឹកថ្ងៃ១៩ សីហា ក្នុងកំឡុងពេលថែទាំ និងត្រួតពិនិត្យបច្ចេកទេសរថក្រោះ ស្រាប់តែជាអកុសលណាស់ លោកអនុសេនីយ៍ឯកបំរុង Ndo Kham ប្រធានក្រុមរថក្រោះឡាវ ដែលចូលរួមការប្រកួតកីឡាយោធា (Army Games 2021) នៅរុស្ស៊ី បានរងរបួសដោយជាន់ត្រូវដែកគោល។
ដោយឃើញមិត្តឈឺចាប់យ៉ាងខ្លាំងៗនោះ ភ្លាមៗលោកអនុសេនីយ៍ឯក Ho Duc Thanh ជាវេជ្ជបណ្ឌិតរបស់ក្រុមរថក្រោះវៀតណាមបានរត់មកជួយលោក Ndo Kham យ៉ាងលឿន។ បន្ទាប់ពីទទួលបានការរុំរបួស លោក Ndo Kham បានញញឹមដាក់មិត្តវៀតណាមយ៉ាងរំភើបចិត្ត និងសម្តែងការដឹងគុណ។ ដោយសារតែដឹងថា ក្រុមរថក្រោះឡាវគ្មានវេជ្ជបណ្ឌិតមកបំរើជាមួយទេ បានជាលោកវេជ្ជបណ្ឌិត Ho Duc Thanh បានប្រាប់ទៅលោកវរសេនីយ៍ឯក Bounpone ប្រធានក្រុមរថក្រោះឡាវថា៖ យើងខ្ញុំមានគ្រូពេទ្យមួយក្រុមអមជាមួយក្រុមប្រកួតរថក្រោះវៀតណាម ដូច្នេះក្នុងដំណើរការហ្វឹកហាត់ ឬ ប្រកួតនោះ ប្រសិនបើខាងសមមិត្តមានបញ្ហាសុខភាពយើងខ្ញុំនឹងជួយមិត្ត កុំប្រកាន់អ្វី”។
    |
 |
លោក Ndo Kham ញញឹមដាក់មិត្តវៀតណាមយ៉ាងរំភើបចិត្ត |
ចំណងសាមគ្គីភាព និងមេត្រីភាពរវាងក្រុមរថក្រោះវៀតណាម និងក្រុមរថក្រោះឡាវត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈរាល់សកម្មភាពនៅលើវាល Alobino។ ជាឧទាហរណ៍ នៅថ្ងៃដែលចាប់ឆ្នោតជ្រើសរើសរថក្រោះនោះ មិត្តភក្តិឡាវបានរត់មកអបអរសាទរដល់ក្រុមរថក្រោះវៀតណាមភ្លាមៗដោយសារវៀតណាមចាប់បានឆ្នោតរថក្រោះពណ៌ក្រហមដែលជាពណ៌នៃទង់ជាតិវៀតណាម។
គ្រាពេលចែករំលែកជាមួយលោកវរសេនីយ៍ឯក Phan Hai Long ប្រធានក្រុមរថក្រោះវៀតណាម លោកវរសេនីយ៍ឯក Bounpone ប្រធានក្រុមរថក្រោះឡាវ ក៏បាននិយាយដែរថា៖ ក្រុមរថក្រោះឡាវពិតជាមានជំនឿលើជ័យជម្នះណាស់ ហើយនឹងខំប្រឹងអស់ពីសមត្ថភាពដើម្បីប្រឡងប្រណាំងជាមួយមិត្តវៀតណាមក្នុងការប្រកួតរថក្រោះនាពេលខាងមុខ។
អាចនិយាយបានថា ភាតរភាពសាមគ្គីភាព និងមេត្រីភាពរវាងវៀតណាមនិងឡាវ បានក្លាយជាប្រពៃណីល្អរបស់ប្រទេសទាំងពីរ មិនថាពេលណា មិនថានៅទីណាទេ ចំណងសាគ្គីភាពនេះសុទ្ធតែត្រូវបានពង្រឹងនិងពូនជ្រំជារៀងរហូត៕
បកប្រែដោយ Minh Trung