leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Trinh Van Quyet ថ្លែង​ក្នុង​កិច្ច​ប្រជុំ​
leftcenterrightdel
សមាជិកទាំងឡាយនៃក្រុមវប្បធម៌ សិល្បៈ

ថ្លែងមតិនៅកិច្ចប្រជុះនេះ លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានកោតសរសើរចំពោះស្មារតី ការប្តេជ្ញាចិត្ត និងការ​ជំនះពុះពារលើការលំបាករបស់សមាជិកទាំងឡាយនៃក្រុមវប្បធម៌ សិល្បៈ ហើយបានសង្កត់ធ្ងន់ថា ការចូលរួមការប្រកួតកីឡាយោធាអន្តរជាតិ​ឆ្នាំ ២០២១ ពិតជាមានអត្ថន័យសំខាន់ណាស់។ ដើម្បីបំពេញភារកិច្ចឱ្យបានល្អ លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានស្នើឲ្យសមាជិកម្នាក់ៗត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់បំផុតនិងលើកកម្ពស់តម្លៃប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាមក្នុងដំណើរការចូលរួមការប្រកួត និងក្នុងការជួបប្រាស្រ័យជាមួយកងទ័ពនៃបណ្តាប្រទេសនានាលើពិភពលោកក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាយោធាអន្តរជាតិឆ្នាំ ២០២១។ ទន្ទឹមនឹងនោះបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានាដើម្បី​ត្រៀមរៀបចំបានល្អបំផុតមុនពេលចេញដំណើរទៅបំពេញបេសកកម្ម៕

បកប្រែដោយ Duy Hoan