leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋជូនលោកវរសេនីយ៍ត្រី Nguyen Phuc Dong

លោកវរសេនីយ៍ត្រី Nguyen Phuc Dong ជានាយទាហានទី៣ ដែលត្រូវបានជ្រើសរើសឱ្យទៅបំពេញបេសកកម្មនៅនាយកដ្ឋានសកម្មភាពសន្តិភាព លើជំនាញបង្វឹកបង្ហាត់យោធា គណៈកម្មការគ្រប់គ្រងកម្មវិធីបង្វឹកបង្ហាត់ ការិយាល័យបណ្តុះបណ្តាលចម្រុះ។

បន្ទាប់ពីលើកសរសើរលោក Nguyen Phuc Dong លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យលោកវរសេនីយ៍ត្រី Nguyen Phuc Dong អនុវត្តត្រឹមត្រូវមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ បទបញ្ជាយោធា និងអង្គការសហប្រជាជាតិ រក្សាសាមគ្គីភាព បំពេញល្អភារកិច្ចធ្វើសេនាធិការជូននាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងក្រសួងការពារប្រទេស ចូលរួមចំណែកក្នុងការបង្វឹកបង្ហាត់សម្រាប់កម្លាំងរក្សាសន្តិភាពវៀតណាមនៅពេលខាងមុខ៕

បកប្រែដោយ Thuy Anh