leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Hen (រូបថត៖ straittimes)

នៅក្នុងសេចក្តីជូនដំណឹងនៅលើបណ្តាញសង្គម រដ្ឋមន្រ្តីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Hen បានឲ្យដឹងថា ប្រទេសនេះនឹងរៀបចំកិច្ចសន្ទនា Shangri-La នៅឆ្នាំនេះ ក្នុងបរិបទការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយកម្មវិធីចាក់វ៉ាក់សាំងកំពុងត្រូវបានរៀបចំឡើង។ កិច្ចសន្ទនា Shangri-La ឆ្នាំនេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមិថុនា។

កិច្ចសន្ទនា Shangri-La ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ ២០០២ ដែលជាវេទិកាការពារជាតិប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី។ វេទិកានេះបានទាក់ទាញចំណាប់អារម្មណ៍ពីប្រមុខរដ្ឋ មន្រ្តីយោធាជាន់ខ្ពស់ អ្នកការទូត និងក្រុមហ៊ុនផលិតអាវុធនៅទូទាំងពិភពលោក៕

បកប្រែដោយ Huyen Trang