លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អបអរសាទរលោកស្រី Catherine Wong ដែលបានបំពេញយ៉ាងល្អនូវភារកិច្ចរបស់ខ្លួននៅវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកស្រី Catherine Wong ក្នុងការជម្រុញទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរី នាពេលកន្លងមក។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកស្រី Catherine Wong

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ ការចូលរួម និងការរួមវិភាគទានយ៉ាងសកម្មរបស់សិង្ហបុរីនៅឆ្នាំ២០២០ ដែលវៀតណាមជាប្រធានអាស៊ាន រួមទាំងសកម្មភាពការពារជាតិ យោធាអាស៊ានទាំងឡាយ ដែលរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាម ជាពិសេសគឺកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៤ (ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៧ (ADMM+) និងសកម្មភាពពាក់ព័ន្ធ។

លោកស្រី Catherine Wong បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានបង្កលក្ខណៈងាយស្រួលឲ្យលោកស្រីក្នុងអំឡុងអាណត្តិរបស់ខ្លួន។ ក្នុងឱកាសនេះ លោកស្រី Catherine Wong បានអបអរសាទរចំពោះជោគជ័យដែលវៀតណាមទទួលបានក្នុងតួនាទីជាប្រធានអាស៊ាន ២០២០។

នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកស្រីឯកអគ្គរដ្ឋទូត Catherine Wong បានសង្កត់ធ្ងន់ថា នៅពេលកន្លងមក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-សិង្ហបុរី ត្រូវបានពង្រឹង និងពង្រីកដោយឥតឈបឈរ ដែលរួមចំណែកដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងមិត្តភាពរវាងបណ្ដាប្រទេសអាស៊ាន លើកកម្ពស់កិត្យានុភាពរបស់ប្រទេសនីមួយៗ និងសហគមន៍អាស៊ាននៅលើឆាកអន្តរជាតិ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីលើវិស័យជាច្រើន។ នៅឆ្នាំ២០២០ ទោះបីរងផលប៉ះពាល់ដោយជំងឺ Covid-19 ក៏ដោយ ក៏ភាគីទាំងពីរនៅតែសហការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាច្រើនដើម្បីពិគ្រោះយោបល់ ចែករំលែកបទពិសោធន៍ក្នុងវិស័យដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕

បកប្រែដោយ Thuy Anh